ព័ត៌មានជាតិ

ដើរមករកសង្សារ ប្រទះឃើញម៉ូតូទុកចោល លួចយក គេចខ្លួនបាន៣ថ្ងៃ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ពេលជិះម៉ូតូឌុបមករកសង្សារ ហើយប្រទះឃើញម៉ូតូទុកចោល ក៏ធ្វើសកម្មភាពលួច យកគេចខ្លួន បានរយះពេល៣ថ្ងៃ នគរបាលចាប់វាយខ្នោះ ។

ហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ ចំណុចបុរីឧទ្យាបាសាក់ ស្ថិតនៅភូមិ១០ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ​ យ៉ែម​ ចាន់ន្នី​ ភេទស្រី​ អាយុ២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅផ្ទះកម្មករកោះពេជ្រ មុខរបរ​ កម្មករធ្វើការនៅកោះពេជ្រ

នគរបាលឃាត់ជនសង្ស័យឈ្មោះ ញ៉ៅ​ ឌីណា​ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ស្នាក់នៅសង្កាត់ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទលួចម៉ូតូ សំភារះបាត់បង់មាន​ ម៉ូតូ​០១គ្រឿង​ ម៉ាក​HONDA TODAY ពណ៌​ផ្កាឈូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BZ-0219 ។

លោក សាល សណ្តុះ នាយប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានអោយដឹងថា ក្រោយពីទទួលបានបណ្ដឹង កាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០ បានទុកម៉ូតូកូនទាកើតហេតុខាងលើ តែជនសង្ស័យម្នាក់ បានលួចយកទៅបាត់ រួចក៏ទទួលបណ្ដឹង ជនរងគ្រោះរួចកម្លាំង នគរបាលប៉ុស្តិ៍ ធ្វើការស្រាវជ្រាវតាមផ្នែកជំនាញ ។ លុះដល់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ ក៏ធ្វើការឃាត់បាននៅចំណុចផ្លូវព្រះនរោត្ដម ក្បែរស្ពានអាកាសក្បាលថ្នល់ នាំយកមកសាកសួរនាំ ។

នគរបាលបន្តថា ជនសង្ស័យមុនកើតហេតុ បានមកលេងផ្ទះសង្សារខ្លួន ដោយជិះម៉ូតូឌុប ហើយក៏ឃើញម្ចាស់ម៉ូតូទុកចោល និងភ្លេចដកកូនសោចេញទៀត សំរេចចិត្តលួចម៉ូតូតែម្តង ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យ ទៅយកម៉ូតូមកវិញ ហើយប្រគល់ទៅជនរងគ្រោះវិញ និងបានកសាងសំណុំរឿងបញ្ជូលជនសង្ស័យទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្ត ៕

To Top