ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ចំនួន៩រូប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបញ្ចប់ការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តរួចរាល់ ។ យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្រេចតែងតាំង ទេសរដ្ឋមន្ដ្រី ចំនួន៥រូប រួមមាន៖

-ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី
-ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
-ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
-ទី៤៖ លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
-ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់កែសម្រួល និងតែងតាំងសមាសសភាពរដ្ឋមន្ដ្រី ទាំង៥រូបរួមមាន៖

-ទី១៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
-ទី២៖ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌
-ទី៣៖ លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-ទី៤៖ លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
-ទី៥៖ លោក ព្រុំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

To Top