ភ្នំពេញ៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រហូតឈានដល់ការចាក់ដីលុបស៊ងចិញ្ចឹមត្រី ប្រជាពលរដ្ឋយ៉ាងបំពាន នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមិនទាន់ឈានដល់ ការដោះស្រាយបញ្ចប់នោះ ស្រាប់តែនៅថ្ងៃទី៣០ ខែមីនានេះ ភាគីទំនាស់ម្ខាងទៀត បានប្រើប្រាស់កម្លាំងប៉ូលិស ក្រសួងមហាផ្ទៃ ឲ្យជួយកាងចុះព័ទ្ធ ធ្វើរបងដោយមិនមានការឯកភាព ពីភាគីម្ខាងទៀតឡើយ។
ភាគីទំនាស់ ដែលរងការបំពាន បានសំណូមពរឲ្យអាជ្ញាធរ ចុះពិនិត្យករណីនេះជាបន្ទាន់ ដើម្បីបញ្ឈប់ការធ្វើរបងសិន ដោយរង់ចាំការដោះស្រាយរួចរាល់ ដែលអាចទទួលយកបាន ដោយភាគីទាំងសងខាង។
សូមរំលឹកថា ពាក់ព័ន្ធករណីខាងលើ អាជ្ញាធរខណ្ឌព្រែកព្នៅ បានហៅភាគីទំនាស់ ទៅធ្វើការដោះស្រាយ ជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ដោយមិនទាន់មាន ការឯកភាពគ្នា ទាំងស្រុងលើចំណុចមួយចំនួន៕
![](https://dap-news.com/wp-content/uploads/2020/03/659-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/658-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/657.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)