ព័ត៌មានជាតិ

ព្រះមហាក្សត្រ តែងតាំងសម្តេចប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ នឹងស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

យោងតាមព្រះរាជសារ របស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១មីនានេះបានឲ្យដឹងបន្ថែមថា “នៅក្នុងឱកាសអវត្តមាន របស់ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំខាងលើនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាព្រះប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា”៕

To Top