ភ្នំពេញ ៖ ក្រុមហ៊ុនចិន នៅតែបន្ដបណ្ដាក់ទុកវិនិយោគ ចំនួន៣០លានយ័ន លើផ្នែកវិស្វកម្មផ្លូវថ្នល់នៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដោយក្រុមហ៊ុនមានសង្ឃឹមថា សម្រាប់ខេត្ត ព្រះសីហនុសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ នេះបើយោងតាមការបញ្ជាក់ ពីលោកប្រធានក្រុមហ៊ុន ជែងស៊ូកៃ លីរ៉ូដ អេនជីនារីង ខូអិលធីឌី ថ្លែងក្នុងពិធីបើកសម្ពោធក្រុមហ៊ុនស្ថាបនាផ្លូវ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ យោងតាមការចេញផ្សាយរបស់ កោះសន្ដិភាព ។
លោកប្រធានក្រុមហ៊ុន ជែងស៊ូកៃលីរ៉ូដ អេនជីនារីង ខូអិលធីឌី បានឲ្យដឹងថា ក្រុមហ៊ុនបានបង្កើតឡើង កាលពីខែមករា ឆ្នាំ២០២០នៅប្រទេសចិន ជាមួយនឹងទន់វិនិយោគ ចំនួន៣០លានយ័ន។នៅប្រទេសចិន ក្រុមហ៊ុនមានផ្នែកវិស្វកម្មផ្លូវថ្នល់ និងអ្នកគ្រប់គ្រងសេដ្ឋកិច្ចជាង៥០នាក់ ហើយក៏មានម៉ាស៊ីនក្រាល ថ្មីកៅស៊ូប្រភេទធំ ម៉ាស៊ីនរឡូកិនថ្នល់ ម៉ាស៊ីនត្រាទ័រ និងម៉ាស៊ីនផ្សេងទៀតជាង ៣០គ្រឿង។
ក្រុមហ៊ុនមានបទពិសោធន៍ផ្នែកគម្រោងផ្លូវថ្នូល និងវិស្វកម្មនៅក្រុងស៊ូចូវ ក្រុងអ៊ូស៊ីក្រុងណានជីង ខេត្តអានហួយ និងទីតាំងផ្សេងៗជាច្រើនទៀត នៅប្រទេសចិន។ក្រុមហ៊ុនមានសម្ភារ សំណង់ទំនើបគ្រប់គ្រាន់ និងសម្បូរបែប។នៅក្នុងខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនបានចូលរួម ចំណែកនៅក្នុងគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វីថីមួយ ដែលជាគំនិតផ្ដួតផ្ដើមរបស់ លោក ប្រធានាធិបតី ស៊ី ជិនពីង ដោយយើងបានធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ ដ៏ស្រស់ស្អាត់ នៃប្រទេសកម្ពុជា។
នៅខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន កៃលីវូដ អ៊ិនជីនេះរីង (ខេមបូឌា) ខូអិលធីឌី បានបញ្ចប់ការ វិនិយោគដំណាក់កាលទី១ មានទឹកប្រាក់ប្រមាណ ៧លានដុល្លារអាមេរិក បច្ចុប្បន្ននេះ បានត្រៀមរួមរាល់សម្រាប់សង្វាក់ផលិតកម្ម ជាមួយនឹងឧបករណ៍ធំជាងគេ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតបាន ៣២០តោន ក្នុងមួយម៉ោងប្រមាណជាង ៣៥០០តោនក្នុងមួយថ្ងៃ។ក្នុងមួយថ្ងៃអាចក្រាលថ្មកៅស៊ូបានប្រមាណជាង ២០,០០០ម៉ែត្រ ការ៉េ ក្នុងកម្រាស់ ៧សង់ទីម៉ែត្រ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ស្វាគមន៍ចំពោះវត្តមានអ្នក វិនិយោគនៅលើទឹកដី ខេត្តព្រះសីហនុ និងបានបញ្ជាក់ថា ការបើកសម្ពោធក្រុមហ៊ុនស្ថាបនាផ្លូវជែងស៊ូកៃលីរូដ អេនីនារីង ខូអិលធីឌី នៅពេលនេះ បង្ហាញឆន្ទះយ៉ាងមុតមាំ នូវការជឿជាក់លើការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសកម្ពុជា កំពុងតែប្រឈមមុខនឹងការឆ្លងរីករាលដាល់នៃវីរុស កូវីដ-១៩។
លោក មានជំនឿចិត្តថា ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនដែល ជោគជ័យហើយការ បើកសម្ពោធនេះ គឺជាការបង្ហាញពីការរីកចម្រើនថ្មី មួយទោះក្នុងស្ថានភាពបែបណាក៏ដោយ នៅខេត្តព្រះសីហនុនៅតែបន្ដ ដំណើរការអភិវឌ្ឍជាពិសេស តាមរយៈការបើក សម្ពោធថ្មីរបស់ក្រុមហ៊ុន ជឿជាក់ថា ក្រុមហ៊ុននឹងក្លាយជាដៃគូដ៏ល្អ របស់រដ្ឋបាលខេត្ត របស់ប្រជាជន និងអ្នក វិនិយោគ។ជាមួយនេះក្រុមហ៊ុន ក៏បានរួមចំណែកក្នុងការកសាង ហេដ្ឋានរចនាសម្ព័ន្ធថ្មីនៃខេត្តព្រះសីហនុ ក៏ដូចជា ជារួមចំណែកលើកម្ពស់សេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុទាំងមូល ផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-31_12-13-16-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-31_12-13-19-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-31_12-12-40-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-31_12-13-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)