ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩ ដែលបាននឹងកំពុងរាលដាល នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង ប្រកាសផ្តល់ប្រាក់បៀវត្ស ជាអភិបាលរាជធានីភ្នំពេញ របស់ខ្លួន ចំនួន៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ។ នេះបើយោងតាមសាលិខិត គោរពជូនលោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ៕
![](https://dap-news.com/wp-content/uploads/2020/04/0BBBD553-E43A-4393-800D-60F5B1008450.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)