ព័ត៌មានជាតិ

អភិបាលស្រុកបូទុមសាគរ នាំអំណោយ សប្បុរសជន ទ្រទ្រង់ជីវភាព កងទ័ពការពារ ខ្សែបន្ទាត់ព្រំដែន

កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២០ បានពាំនាំ នូវអំណោយសប្បុរសជនជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទ្រទ្រង់នូវជីវភាពកងទ័ពដែលឈរជើងការពារ ខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ។

អំណោយសប្បុរសជនទាំងអស់មាន :

១-អង្ករ២៥បាវ ១បាវទម្ងន់៥០គីឡូក្រាម

២-មីម៉ាម៉ា ចំនួន១៦កេះធំនិង៧កេះតូច

៣-ទឹកក្រូច ចំនួន២០កេះ

៥-ទឹកសុទ្ធចំនួន២០០យួរ

៦-ទឹកត្រីចំនួន១០០ យួរ

៧-ទឹកសុីអីុវចំនួន១០០យួរ

៨-ថវិកាចំនួន១០,៧៨០,០០០រៀល។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា : អំណោយដែលអាជ្ញាធរស្រុកបូទុមបាន ផ្តល់ជូនរដ្ឋបាលខេត្តនេះគឺជាអំណោយសប្បុរសជនចំនួន៤ឃុំ របស់ស្រុកបូទុមសាគរ ដែលបងប្អូនយើងមានការយកចិត្ត ទុកដាក់លើកងកម្លាំងប្រដាប់អាវុធដែលឈរជើងយ៉ាង រឹងមាំដែលកាតព្វកិច្ចការពារទឹកដីការពារប្រជាពលរដ្ឋ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ។

លោកអភិបាលស្រុកបានថ្លែងបន្តថា អំណោយទាំងអស់នេះគឺយើងយកមកជូនរដ្ឋបាលខេត្តដើម្បីទុកឲ្យលោក ស្រី មិថុនា ភូថង អភិបាលខេត្តនៅពេលលោកស្រីអញ្ជើញចុះសួរសុខទុកកងទ័ពការពារខ្សែបន្ទាត់ព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរនិងជិតឈានចូលមកដល់ នាពេលខាងមុខនេះ ។

លោកបានបន្តថា អំណោយសប្បុរសជននេះគឺជាសិល្ប:ចែករំលែកទោះតិចក្តីច្រើនក្តីក្នុងនាម បងប្អូនពលរដ្ឋខ្មែរនៅតែនឹងឃើញនិងគាំទ្រ វិស័យកងទ័ពជានិច្ច ហើយសមរភូមិជួរមុខនិងពលរដ្ឋជាសមរភូមិក្រោយគឺនៅជាប់គ្នាជានិច្ចដោយមិនអាចបែក បានដូច្នេះស្មាប្រកៀស្មាសាមគ្គីគ្នាដើម្បីរួមគ្នាការពារទឹកដី ការពារជាតិមាតុភូមិ ដែលមានសម្តេចតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំដ៍ឆ្លាសវៃ មានភាពល្បីល្បាយ នៅលើឆាកអន្តរជាតិ៕

To Top