ស្វាយរៀង ៖លោកចាន់ កុលបុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួលខេត្ត ស្វាយរៀងបាន ថ្លែងអំពាវនាវដល់ក្រុមប្រឹក្សាឃុំ សមាជិក សមាជិការបក្សបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-19ដោយធ្វើអនាម័យជាប្រចាំ។
ការថ្លែងលើកឡើងរបស់ប្រធានក្រុមការងារ ចុះជួយឃុំពងទឹករូបនេះនៅគ្រាដែលលោកបានចុះមកមូលដ្ឋានដើម្បី សំណេះសំណាលជាមួយលោកប្រធាន ក្រុមប្រឹក្សា សមាជិក សមាជិកា មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និង ប្រធានភូមិ សមាជិកភូមិ និង ប្រជាការពារ នៅព្រឹកថ្ងៃទី៣ខែមេសារឆ្នាំ២០២០ដើម្បីនាំយក ទឹកអាកុល ២០០ដប ម៉ាសក្រមា ៣០០ ទឺកក្រូច ១៥កេស និង ថវិកា ១លានរៀល ជួយដល់ឃុំពងទឹកផងដែរ។
លោកបានថ្លែងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅក្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។
លោកបានបន្តថាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់៕