បន្ទាយមានជ័យ៖ សត្វគោចំនួន២៧ក្បាល បានងាប់ ក្រោយពីមានភ្លៀងធ្លាក់កក់ខែយ៉ាងខ្លាំង បង្កជាផ្គរនិងរន្ទះបាញ់ កាលពី វេលាម៉ោង១៧ ០៩នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកធ្យូង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិព្រៃចាន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។
សមត្ថកិច្ចកិច្ចតាមព្រំដែន នៅថ្ងៃទី៣ មេសា ឆ្នាំ២០២០នេះបានអះអាងថា ពិតជាមានករណីខាងលើកើតមែន ព្រោះម្សិលមិញមាន ភ្លៀងធ្លាក់ខ្លាំងតាំងពីម៉ោង៥ល្ងាចរហូតដល់ម៉ោង១០យប់។ក្នុងនោះក៏មានផ្គររន្ទះផងដែរ បានបណ្តាលឲ្យសត្វគោស្លាប់យ៉ាងច្រើន សំណាងដែលមិនបណ្តាលឲ្យមានមនុស្សស្លាប់៕ដោយ ប៊ុន សំណាង
![](https://dap-news.com/wp-content/uploads/2020/04/ED464F9F-A8EF-48AC-B2F6-A4A3AEF3CF51.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)