បាងងក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន៥១ករណី ដែលតួលេខកើនឡើងប្រចាំថ្ងៃទាបបំផុត គិតចាប់ពីថ្ងៃទី២០ ខែមីនា ។
ក្រៅពីអ្នកដែលត្រូវបានបញ្ជាក់ជាករណីថ្មី៥១នាក់ មាន១៣នាក់ជាបុគ្គលិកសុខាភិបាល ។
ឥឡូវនេះ សរុបនៃអ្នកឆ្លងនៅក្នុងប្រទេស នៅចំនួន២.២២០នាក់ ជាមួយគ្នានេះដែរ សរុបតួលេខនៃអ្នកស្លាប់មានចំនួន២៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា