ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹង ចាប់ពីថ្ងៃទី៨-១៤ ខែមេសា ធាតុអាកាសក្តៅ នឹងថមថយ ចុះមកកម្រិតអតិបរមា ពី៣២-៣៧ អង្សាសេ ខណៈមានភ្លៀង ធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពបែបនេះ និងតាមការព្យាករ នៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយ ចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាព អតិបរមាមានពី ៣២-៣៧°C ។

ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច ៕

To Top