ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បរិច្ចាគប្រាក់បៀវត្សរ៍ ៣ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្នុងស្មារតី រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួម ចំណែកបរិច្ចាគនូវ ប្រាក់បៀវត្សរ៍ ប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រ ដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ តាមការគួរ ៕ ដោយ ៖ អេង ប៊ូឆេង

To Top