ព័ត៌មានជាតិ

សម្តេចតេជោ ៖ គ្មានការផាក ពិន័យណាមួយ ចំពោះអ្នកមិនគោរព បំរាមទេ តែសុំអង្វរកពលរដ្ឋ ចូលរួមទប់ស្កាត់ការ ឆ្លងជំងឹកូវីដ១៩ (វីដេអូ)

៖គ្មានការផាកពិន័យណាមួយ ចំពោះអ្នកមិនគោរពបំរាមទេ តែសុំអង្វរកពលរដ្ឋ

សម្តេចតេជោ៖គ្មានការផាកពិន័យណាមួយ ចំពោះអ្នកមិនគោរពបំរាមទេ តែសុំអង្វរកពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងជំងឹកូវីដ១៩ https://dap-news.com/national/2020/04/07/46719/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 7 មេសា 2020

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើមានច្បាប់ មិនមានការ ផាកពិន័យណាមួយ ចំពោះអ្នកមិនគោរព បំរាមនោះទេ ប៉ុន្តែអង្វរក ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«យើងមិនបានបិទប្រទេសទេ! យើងមិនបានដាក់បំរាម គោចរទេ ព្រោះគ្មានច្បាប់ ដើម្បីដាក់ទេ ។ តែថាយើងសុំអង្វករកុំធ្វើដំណើរអី! នៅសប្បាយជុំកូន ចៅកុំឲ្យពិបាក ។ តែយើងគ្មានសិទ្ធិផាកពិន័យគាត់ទេ អីញឹងសុំឲ្យអ្នកច្បាប់ ទាំងឡាយ ដែលចេះតែ និយាយថា ធ្វើអីញ្ចឹងត្រូវ ហើយថាបើអត់មានធ្វើច្បាប់ ដាក់ប្រទេសក្នុងគ្រា មានអាសន្នទេ រដ្ឋមិនអាច ផាកពិន័យទេ ។ អីញ្ចឹងត្រូវយល់រដ្ឋាភិបាល ត្រូវមានឧបករណ៍ក្នុងដៃ បើនិយាយ ស្តាប់គ្នាមិនបានទេ ប្រកាសភ្លាមបំរាមគោចរភ្លាមថាត្រឹមម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺអ្នក ត្រូវគោរព»។

សម្តេចបន្តថា នៅប្រទេសហ្វីលីពីន គេដាក់បទបញ្ជា រហូតដល់ចេញបញ្ជាបាញ់សម្លាប់ រហូតស្លាប់ម្នាក់ ប៉ុន្តែកម្ពុជាមិនធ្វើបែបនេះទេ ។ យើងធ្វើច្បាប់ស្តីពីការគ្រប់គ្រង ប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន គ្រាន់តែចង់ច្បាប់មួយ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើ បើអ្នកមិនគោរព គឺត្រូវទទួលពិន័យ ហើយវិសាលភាពនោះ អាចប្រកាសទូទាំងប្រទេស ឬប្រកាសផ្នែកណា មួយនៅក្នុងប្រទេស ។

សម្តេចបន្ថែមថា ការផាកពិន័យគ្មានទេ ប៉ុន្តែខ្ញុំសូមអង្វករ ដល់ពលរដ្ឋថា សុំយោគយល់ ហើយការយល់យោគនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយបញ្ហានេះ មិនបានធ្វើឲ្យ
មនុស្ស ទុកចិត្តគ្នាផងដែរ ។ ដូច្នេះគួរយកការមិនទុកចិត្តគ្នា នោះនៅឲ្យឆ្ងាយពីគ្នាតែម្តង ទៅដើម្បីការឆ្លងជំងឺកូវីដ១៩ ៕ ដោយ៖ ស សំណាង

To Top