ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួច យកផលិតផលមួយចំនួន) ហើយរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ នៅចំណុចឃ្លាំងលេខ២២៣J ផ្លូវ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្សយ័ឈ្មោះ តូប ស្មាអែល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ២ខ ផ្លូវបេតុង ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ រ៉ន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រង នៅឃ្លាំង ស្នាក់នៅផ្ទះលេខ៣៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
-សំភារះដកហូតរួមមាន៖ ១/-ដុំស៊ុបខ្នុរ ៩កេស ២/-ច្រាស់ដុសធ្មេញ១០កេស
៣/-សាប៊ូកក់សក់១,៥កេស ។
លោក អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំខាងលើ មានករណីមានជនសង្ស័យមួយ ក្រុមបានធ្វើសកម្មភាព គាស់ទ្វារឃ្លាំងយកសំភារះខាងលើ រួចក៏បានជនរងគ្រោះ មកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលបណ្តឹងកំលាំង ជំនាញខណ្ឌប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កំលាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ រួមទាំងសំភារះវត្ថតាង នៅចំណុចបន្ទប់ជួល របស់ជនសង្ស័យ ស្នាក់នៅ ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕