ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភា ភូមិភាគ២ បរិច្ចាកអំណោយផ្ទាល់ខ្លួន ដល់អាជ្ញាធរ ខេត្តកំពង់ចាម ដើម្បីប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ សមាជិកព្រឹទ្ធសភាភូមិភាគ ២ នៅព្រឹកថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០ ២០នេះ បាននាំអំណោយជាថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូន គណៈ កម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន ដើម្បីប្រើប្រាស់ ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩ ។

សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២ ខេត្តកំពង់ចាម-ត្បូងឃុំ ដឹកនាំដោយ លោក ជឹម លាវ និង លោក ច្រឹង គឹមស៊្រាន លោកស្រី ស៊ី វណ្ណថា ដែលបានចូលរួមបរិច្ចាគ សំភារៈ ថវិកាផ្ទាល់ខ្លួន ក្នុងនោះមាន ថវិកាចំនួន ៦.០០០.០០០ រៀល, ម៉ាស់ដេរដោយដៃ ៥០០០ម៉ាស់ និង អាល់កុល ១២០លីត្រ ជូនដល់គណៈ កម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ១៩ ខេត្តកំពង់ចាម ដើម្បីទុកប្រើប្រាស់ ប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ១៩ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះលោក-លោកស្រី សមាជិកព្រឹទ្ធសភា ដែលបាន ឧបត្ថម្ភជាថវិកា និងសម្ភារៈដូចខាងលើ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវិដ១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើ សកម្មភាព អប់រំផ្សព្វផ្សាយ វិធានការអនាម័យ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំ អ្នកចំណូលស្រុក អោយមានការស្នាក់នៅ ដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ។

To Top