ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន៥០០០ ដុល្លារ ជូនគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភថវិកាចំនួន ៥០០០ ដុល្លារ ប្រគល់ជូន គណៈកម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន ដើម្បីប្រើប្រាស់ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩ ។

នៅថ្ងៃដដែលនេះដែរ មានសប្បុរសជនផ្សេងៗទៀត ដែលបានចូលរួមយកអំ ណោយមកប្រគល់ជូនគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ចាម មានថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ១៩។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំង អស់ ដែលបានឧបត្ថម្ភជាថវិកា . សម្ភារៈ . និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវិដ១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមាន តម្រូវការចាំបាច់ សម្រាប់ចុះធ្វើ សក ម្មភាព អប់រំផ្សព្វផ្សាយ វិធានការអនាម័យ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំ អ្នកចំណូលស្រុកអោយមាន ការស្នាក់នៅដាច់ ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដ៏កាចសាហាវនាពេលបច្ចុប្បន្ននេះ ៕

To Top