ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស នូវវិធានការ ការទប់ស្កាត់ នូវការរំលោភបំពានកាន់កាប់ ពីជនខិលខូច លើបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយសម្រេចចាក់ទំនប់ តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា “ប៉ុន្មានថ្ងៃនេះមានការបំភ្លៃព័ត៌មាន អំពីការចុះអនុវត្ត វិធានការ រដ្ឋបាលចំពោះអ្នករំលោភ ផ្ទៃបឹងសំរោង ដោយប្រកាសថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានវាយតប់ ចាប់ខ្លួនមនុស្សខុសច្បាប់ និងចោទប្រកាន់ផ្សេងៗ ដោយគ្មានតុល្យភាពព័ត៌មាន មុននឹងធ្វើការផ្សព្វផ្សាយ” ។
សេចក្តីប្រកាសព័ត៌មាន ដដែលនេះ បានបន្តថា” ដើម្បីចៀសវាង ការបំភ្លៃព័ត៌មាន ពីជនអគតិ ដែលផ្សព្វផ្សាយ ក្នុងន័យបំភ័ន្តសាធារណៈមតិទូទៅ អោយមានការយល់ច្រឡំ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនថា បឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរំលោភ បំពាន កាន់កាប់ពីជនខិលខូចមួយចំនួន អាចឈានទៅដល់ការបាត់បង់ ផ្ទៃបឹងទាំងមូល” ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ដើម្បីរក្សាបាន នូវប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានីភ្នំពេញ សម្រេចចាក់ទំបន់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹង” ។
ខាងក្រោមនេះ ខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាស ព័ត៌មាន៖