ព័ត៌មានជាតិ

ឧត្ដម​នាវី​ឯក​ ទៀ​សុខា ​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ទទួលសិក្ខាកាម បញ្ចប់វគ្គហ្វឹកហ្វឺន ក្រៅប្រទេស

ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ  ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជេីញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការ  ទទួលសិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ពីក្រៅប្រទេស និងត្រួតពិនិត្យកន្លែងស្នាក់នៅ សម្រាប់ដាក់អោយនៅ ដាច់ដោយឡែក ។

ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា “កិច្ចប្រជុំផ្សព្វផ្សាយផែនការ ទទួលសិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនពីក្រៅប្រទេស និងត្រួតពិនិត្យកន្លែងស្នាក់នៅសំរាប់ពួកគាត់ រស់នៅដាក់ដាច់ដោយទ្បែកពីគេ រយៈពេល១៤ថ្ងៃ ថែទាំតាមដានសុខភាព និងរក្សាអនាម័យ ដើម្បីធានាអោយបានល្អ ក្នុងការបង្ការ ទប់ស្កាត់ នូវការរីករាលដាលជំងឺរលាកសួតថ្មី ដោយវីរុសកូរ៉ូណា(Covid-19) ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”  ៕

To Top