ព័ត៌មានជាតិ

មន្ដ្រីរដ្ឋាភិបាល ៖ អ្នកសារព័ត៌មាន មិនមាន និន្នាការ សកម្មជននយោបាយទេ

ភ្នំពេញ ៖ ចំពោះមុខក្រុមអ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិ មកពីគ្រប់ស្ថាប័ន លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជាអ្នកបះបោរ ជាពិសេស មិនមែនមាននិន្នាការសកម្មជននយោបាយទេ អ្នកសារ ព័ត៌មានស្ថិតក្នុងទិដ្ឋភាព លទ្ធិប្រជាធិតេយ្យ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងព័ត៌មាន» នាថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានថ្លែងថា រាជរដ្ឋាភិបាល ចង់ឃើញអ្នកសារព័ត៌មាន និយាយពិតប្រាកដពីសង្គម។ដូច្នេះអ្នកសារព័ត៌ មាន គឺមានទិសដៅមួយ ឯកភាពជាមួយនឹងប្រទេសជាតិ ហើយគ្មានគំនិតប្រឆាំង រាជរដ្ឋាភិបាល ក្នុងកិច្ចការពារប្រជាជន។

លោក មានប្រសាសន៍ថា «ហើយសេរីភាពអ្នកសារព័ត៌មាន សេរីស្ថិតក្នុងបរិការ ឬស្ថិត ក្នុងទិដ្ឋភាពលទ្ធប្រជាធិតេយ្យ គឺការចូលរួម មិនមែនជាអ្នកបះបោរទេ។ ហើយ អ្នកសារព័ត៌មាន នឹងមិនមែនមាននិន្នាការ សកម្មជននយោបាយទេ អត់មានទេ អាហ្នឹងសូមជម្រាបជូន»។

ជាងនេះទៅទៀត លោកថ្លែងអំណរគុណ ក្រសួងព័ត៌មាន បានធ្វើគោលនយោបាយយ៉ាង ច្បាស់ថា អ្នកសារព័ត៌មានទាំងអស់ មានសិទ្ធិប្រើប្រាស់មេធាវី ខណៈអ្នកសារព័ត៌មាន មិនមានធនធានធំដុំទេ ទើបរាជរដ្ឋាភិបាល ផ្ដល់មេធាវីផ្ទាល់ខ្លួនឲ្យអ្នកសារព័ត៌មាន ដើម្បីចាត់ចែក្នុងការតវ៉ាអ្វីមួយ ក្នុងការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន។

ឆ្លៀតឱកាសនោះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល រំលឹកថា នាពេលថ្មីៗនេះ មានអង្គការ ដែលពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន បានឲ្យតុលាការកម្ពុជា ដោះលែង អ្នកសារព័ត៌មាន មួយចំនួនកំពុងជាប់ឃុំខ្លួន បញ្ហាទាំងនេះមិនអាចទទួលយកបានឡើយ កម្ពុជាជារដ្ឋអធិតេយ្យ ភាព ដូច្នេះអ្នកសារព័ត៌មាន គឺទទួលស្គាលដោយច្បាប់របស់កម្ពុជា។

អ្នកនាំពាក្យ បញ្ហាយ៉ាងដូច្នេះ «អ្នកសារព័ត៌មាន ក្នុងកម្ពុជា រាជរដ្ឋាភិបាល ប្រឹងប្រែងគ្រប់ជ្រុងជ្រាយទាំងអស់ ដើម្បីឲ្យក្លាយទៅជាព័ត៌មានសេរី មិនមែនបានសេចក្ដីថា ពួកបរទេសនិយាយថា បាត់បង់នូវការបិទទ្វារស្ម័គ្រចិត្តរបស់មេបូឌាលី ហើយបាត់បង់ អ្នកសារព័ត៌មានសេរី អាហ្នឹងជាការប្រមាថ ហើយជាការប្រឌិតព័ត៌មានអាក្រក់មួយ សម្រាប់ ពិភពលោក»៕ដោយ ៖ អេង ប៊ូឆេង

To Top