ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យមន្ទីរកសិកម្ម យកចិត្តទុកដាក់ដល់ការដាំដុះ និងការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្កកំពង់ចាម ក្នុងកិច្ចប្រជុំ សាមញ្ញលេីកទី១១ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០ នេះ បានថ្លែងជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មខេត្ត យក ចិត្តទុកដាក់ ពិនិត្យ មើលលើកិច្ចការដាំដុះ និងការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ចាម ត្រូវធ្វើការសិក្សា និងការផ្គត់ផ្គង់គ្រាប់ពូជ និងពិនិត្យមើលលេីដីទំនេរ របស់ ប្រជាពលរដ្ឋ ព្រមទាំង យក ចិត្ត ទុកដាក់ លើការចិញ្ចឹមសត្វ របស់ បងប្អូន ប្រជាពលរដ្ឋ ផងដែរ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ កើតឡើងក៏ដោយ ប៉ុន្តែអាជ្ញធរខេត្ត បានដំណើរកា រអភិវឌ្ឍន៍របស់ខេត្តមិនមានរាំងស្ទះទេ ជាក់ស្ដែង ការសាងសង់ស្ពានគៀនជ្រៃ ត្រូវ បាន សម្រេច មុនផែនការ កំណត់តែជាង ៤ខែ ។ ចំណែក គម្រោងសាងសង់ ខឿន ច្រាំងទន្លេ ប្រវែង១៨៥ម៉ែត្រ ក្នុង ក្រុងកំពង់ចាម ត្រូវបានរៀបចំបុកគ្រឹះស្ថាបនាផងដែរ។

លោកអភិបាលខេត្ត បានថ្លែងឲ្យដឹងទៀតថា នៅទូទាំង ខេត្តកំពង់ចាម មាន អ្នក ផ្ទុក ជំងឺ កូវីដ ១៩ សរុបចំនួន ១៦នាក់ សុទ្ធ សឹងតែជាភ្ញៀវបរទេស ហើយ ត្រូវ បាន ព្យាបាល ជាសះស្បើយចំនួន ៧នាក់ ជា បន្តបន្ទាប់ ក្នុង នោះ ភ្ញៀវ ទេសចរ និង បុគ្គ លិកលើនាវា Viking Cruise Jour ney បន្ទាប់ ពី នៅ ដាច់ ដោយ ឡែក រយៈ ពេល១៤ថ្ងៃ ២ដង ហើយ ត្រូវបានធ្វើ តេស្ត ដោយគ្មានផ្ទុកជំងឺកូវីដ១៩ ទេនោះ ត្រូវ បានអនុញ្ញាតឲ្យ ចាកចេញ ពីសណ្ឋា គារមេគង្គ ត្រឡប់ទៅ ស្រុកកំណើត វិញ ដូច្នេះ សម្រាប់ ប្រជាពលរដ្ឋ ក្នុង ខេត្ហ ហាក់ដូចជាមានការធូស្បើយក្នុងអារម្ងអារម្មណ៍ ហើយ ពួកគាត់បានចេញ ដើរ ហាត់ប្រាណ និងប្រកបមុខរបរលក់ដូរឡើងវិញ បណ្តើរៗហើយដែរ។

លោកអភិបាលខេត្តបន្តថា ទោះ ជាយ៉ាង ណាយើង មិនត្រូវ ភ្លេចខ្លួន ធ្វេសប្រហែស ឡើយ គឺ យើង ត្រូវបន្ត ការ ផ្សព្វផ្សាយ សារ អប់រំ ដល់ បងប្អូន ប្រជាពលរដ្ឋ និង ណែនាំ ដល់ ពលករ ដែល ទើប តែ ត្រឡប់ មក ពី ក្រៅប្រទេស ឲ្យពួកគាត់ អនុវត្ត តាមសេចក្ដីប្រកាស របស់ ក្រសួងសុខាភិបាល នៅ ដាច់ ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដើម្បី ធ្វើការពិនិត្យ តាមដាន សុខភាព ព្រមទាំងមានការ ផ្គត់ផ្គង់ ជាស្បៀង អាហារ សម្រាប់ ប្រជាពលរដ្ឋដែល មានការ ខ្វះខាត ក្នុង ជីវភាព ផងដែរ ។

To Top