កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយជាបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីដាក់ផែនការភ្លាមៗ បិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងស្រុកមួយទៀត ទៅស្រុកមួយទៀត ក្នុង គោលដៅ ទប់ស្កាត់ ការ រីក រាលដាល ជំងឺ កូ វីដ ១៩ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី។
ទន្ទឹមនឹងនេះដែរ មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោយពីកិច្ចប្រជុំ អាជ្ញាធរខេត្ត បានចាត់ចែងកម្លាំង នៃកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ចុះទៅតាមគោលដៅ គ្រប់ទីកន្លែង មុនវេលាម៉ោង ២៤.០០នាទី យប់ថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០២០នេះ ។