កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ខែមេសាឆ្នាំ២០ ២០ រួមដំណើរជាមួយមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ កងកម្លាំងប្រចាំគោលដៅសំខាន់ៗ ក្នុង ការ អនុវត្ត តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់លើការធ្វើដំណើរ ក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែល បាន អនុវត្ត ចាប់ ពី ម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង២៤:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ក្នុងដំណើរត្រួតពិនិត្យកម្លាំងតាមគោល ដៅនីមួយៗ លោក អ៊ុន ចាន់ដា អភិបា លខេត្តកំពង់ចាម បាន ធ្វើ ការ ផ្តាំផ្ញើ ដល់ កង កម្លាំង ទាំង អស់ ត្រូវ យកចិតទុកដាក់ ក្នុង ការ អនុវត្តតាម បទ បញ្ជា របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ផងដែរ ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យកម្លាំងចេញតាមគោលដៅ នា ឱកាសនោះ ត្រូវបាន ធ្វើឡើងនៅ តាមបណ្ដា គោលដៅ សំខាន់ៗ មួយ ចំនួន មានដូចជា គោលដៅ ផ្លូវព្រែកក្តាម ជាប់ ព្រំប្រទល់ រវាង ខេត្តកំពង់ ចាម-ខេត្តកណ្តាល គោលដៅស្ពានទី២៥ ជាប់ព្រំប្រទល់ រវាង ខេត្តកំពង់ចាម- ខេត្តកណ្តាល និង ស្ពានគីហ្សូណា ជាប់ ព្រំប្រទល់ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ព្រមទាំង គោលដៅផ្សេងៗ មួយចំនួនផងដែរ ។