ព័ត៌មានជាតិ

កូវីដ១៩៖ ឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាន​នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បរិច្ចាគប្រាក់បៀវត្ស ១លានរៀល ចំនួន៥ខែ

ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ (COVID-19) ដែលបាននឹងកំពុងរាលដាលនៅព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ ជាអនុប្រធាននាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងមួយខែ សម្រាប់រយៈពេល ៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ។

To Top