ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិក ជូនពរមិត្តភាពអាមេរិក កម្ពុជា នឹងមានភាព កាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំ ទៅមុខទៀត ក្នុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ការិយាល័យនាំពាក្យ ក្រសួងការបរទេស អាមេរិក Morgan Ortagus បានផ្ញើសារជូនពរ ប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំ២០២០។

តាមបណ្តាញ សង្គមហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានបកប្រែ ខ្លឹមសារដើម របស់អ្នកពាក្យរូបនេះ ដែលនិយាយថា “តាងនាមឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរ ដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា” ។

លោកបន្តថា “ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា ។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ ។ ទំនាក់ទំនង នេះ ធ្វើឲ្យ យើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហា ប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយ យើងពិតជាជឿថា មិត្តភាពរបស់យើង នឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំ ទៅមុខទៀត” ។

លោក បានថ្លែងបន្តថា “សូមទទួលយកនូវសព្ទសាធុការពរ របស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី នេះ។ សូមឲ្យឆ្នាំជូត នេះ នាំមកនូវសំណាងល្អ ដល់គ្រប់គ្នា។”

To Top