ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា អរគុណពលរដ្ឋ យោគយល់ មិនធ្វើដំណើរ ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន

Stay home and be safe from covid-19

សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

បាន​បង្ហោះ​ដោយ Samdech Hun Sen, Cambodian Prime Minister នៅ សុក្រ 10 មេសា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណប្រជាពលរដ្ឋ ដែលមានការយោគយល់ ចំពោះការផ្អាកមិនឲ្យមានការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ នាពេលនេះ ដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ជាពិសេសសុវត្ថិភាព អ្នកដទៃ និងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ថា «សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ ចំពោះ ការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បី សេចក្តីសុខ នឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាព សុខភាព សម្រាប់អ្នក ដទៃនិង សហគមន័ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩»។

សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់កំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តកាលពីថ្ងៃទី៩មេសា ដល់ ថ្ងៃទី១៦ ខែមេសា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ភូមិ ស្រុក ក្នុងអំឡុងពេលចូលឆ្នាំ នាពេលខាងមុខនេះ៕ដោយ ៖ អេង ប៊ូឆេង

To Top