ព័ត៌មានជាតិ

សាខាប្រេងឥន្ធនៈ តេលា ខេត្តកំពង់ចាម នាំយកអំណោជូនដល់រដ្ឋបាល ខេត្តកំពង់ចាម ចូលរួមប្រឆាំង ជំងឺកូវីដ១៩

កំពង់ចាម ៖ លោក ឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈ តេលា សាខាខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩ ខេត្តកំពង់ ចាម ដើម្បីចូលរួមប្រឆាំង នឹងជំងឺកូវីដ១៩។ 

អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាម រួមមាន អង្កចំនួន ៣តោន ម៉ាស់ចំនួន ៥០០០  ក្រម៉ាចំនួន៥០០ មី ចំនួន ៣កេសធំ នឹងអាលកុលចំនួន៨កាន ស្មើរនឹង២៤០លីត្រ  ផ្តល់ជូន គណៈកម្មការ ប្រយុទ្ធ ជំងឺកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ ចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការ រីករាលដាល នៃវីរុស កូរ៉ូណា (កូវីដ ១៩) ។ 

ស្ថិតក្នុងឱកាសនោះបន្ទាប់ពីថ្លែងអំណរ គុណ ដល់ម្ចាស់អំណោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត  បានលេីកឡើងដែរថា អំណោយដែល សាខាប្រេងឥន្ធនៈតេលា បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែ ក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាត របស់ បង ប្អូន ប្រជាពលរដ្ឋផង ជាពិសេសបងប្អូន ពលករដែលទើបតែត្រឡប់មកពី ក្រៅប្រ ទេសវិញ និងក្រុមការងារចុះបំពេញបេស កកម្ម ការពារទប់ស្កាត់ ការរីករាល ដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋា ភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាល ដាល នៃវីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក ក្នុងពេលបច្ចុប្បន្ន ។

To Top