Covid-19

កូវីដ១៩៖ តំបន់ឆ្នេរមាសឆ្នេរប្រាក់ បរិច្ចាគម៉ាស់ ៥ម៉ឺនសន្លឹក ជូនបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តំបន់ឆ្នេរមាសឆ្នេរប្រាក់ បរិច្ចាគម៉ាស់ ៥ម៉ឺនសន្លឹក
ជូនបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ការពារការ វិនិយោគនិងការអភិវឌ្ឍន៍របស់ សហគ្រាសចិននៅប្រទេសកម្ពុជា ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបញ្ជាការដ្ឋានអង្គរក្ស និងក្រុមហ៊ុនយូណាយអ៊ិន ធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេនគ្រុប ខមភេនី លីមីធីត បង្កើតជាអង្គភាពរួម រវាងទាហាន និងស៊ីវិល។ អស់រយៈពេលជាង ១០ឆ្នាំ ក្រោមការគាំទ្រ និងការពារពីគ្រប់ស្ថាប័ន និងបញ្ជាការដ្ឋានអង្គរក្សគម្រោងអភិវឌ្ឍន៍ តំបន់វិស្សមកាលទេសចរណ៍ អន្តរជាតិ ឆ្នេរមាសឆ្នេរប្រាក់-ទីក្រុងថ្មីព្រះសីហនុ បានអភិវឌ្ឍយ៉ាងរលូន។

តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ បានបំពេញលក្ខខណ្ឌផ្លូវច្បាប់ គ្រប់គ្រាន់ បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ទឹក អគ្គិសនី ផ្លូវ ប្រព័ន្ធទូរគមនាគមន៍ ។ល។ ដែលបំពេញ លក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំការងារសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ មជ្ឍមណ្ឌលពិពណ៌ សណ្ឋាគារសន្និសីទអន្តរជាតិ ទីលានវាយកូនហ្គោល មន្ទីរពេទ្យអន្តរជាតិ សាលារៀន និងអគារជាច្រើនទៀត ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាព និងស្មារតីសហការរវាងទាហាន និងស៊ីវិលក្នុងការការពារប្រទេសជាតិ។

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសខួប ១០ឆ្នាំ នៃការបង្កើតអង្គភាពរួម រវាងទាហាន និងស៊ីវិលក្រុមហ៊ុនយូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេនអ៊ិនវេសមេន គ្រុបខមភេនី លីមីធីត ក៏ដូចជាក្រុមហ៊ុន យិៈចៀធួរីហ្សឹម ឌីវេឡុបមេន ខមភេនី និងគណៈកម្មាធិការ គ្រប់គ្រងតំបន់វិស្សមកាល ឆ្នេរមាសឆ្នេរប្រាក់-ទីក្រុងថ្មីព្រះសីហនុ ក្រោមការដឹកនាំរបស់លោក FU XIANTING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានអញ្ជើញ ទៅបញ្ជាការដ្ឋានកងអង្គរក្ស ដើម្បីពាំនាំការ សួរសុខទុក្ខរបស់សហគ្រាសចិន ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងបរិច្ចាគម៉ាស់វេជ្ជសាស្រ្តចំនួន ៥ម៉ឺនសន្លឹកជូនកងអង្គរក្សនិងក្រុមការងារ ។ ក្រុមហ៊ុនសង្ឃឹមថា កងអង្គរក្សទាំងអស់នឹងថែរក្សាសុខភាព ព្រមទាំងស្តាប់ ការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីចូលរួមចំណែក ការពារនិងជួយគ្រប់គ្រង ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានតំណាងបញ្ជាការដ្ឋាន អង្គរក្សទទួលយកជំនួយបរិច្ចាគនេះ ។

លោក FU XIANTING ប្រធានក្រុមប្រឹក្សាភិបាល ទោះបីស្ថានភាពវីរុសកូវីដ-១៩ ក្នុងពិភពលោកក៏ដូចជា ប្រទេសកម្ពុជាប្រែប្រួលយ៉ាងដូចម្តេចក៏ដោយ យើងខ្ញុំ តំណាងឱ្យសហគ្រាសចិន វិនិយោគិនក្នុងប្រទេសកម្ពុជា នឹងតស៊ូគាំទ្រការដឹកនាំ ដ៏ឆ្លាស់វៃរបស់សម្តេចតេជោ និងតស៊ូឈរគៀកជាមួយប្រជាជនខ្មែរ ដើម្បីការពារមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន និងរួមចំណែកក្នុង ការកសាង អភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យ ក្លាយជាប្រទេសទំនើបមួយ។ តស៊ូឡើងប្រទេសកម្ពុជា តស៊ូឡើងខេត្តព្រះសីហនុ សូមជូនពរប្រជាជនកម្ពុជា ទាំងអស់មានសុខភាពល្អ និងសុវត្ថិភាពជានិច្ច ៕

To Top