ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល និងសត្វបក្សីកេងកង ទៅព្រលែង នៅព្រៃធម្មជាតិ ក្រោយពលរដ្ឋប្រគល់ជូន

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បាននាំយកសត្វពង្រូល ១ក្បាល​ និងសត្វបក្សីកេងកង ១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វទាំងនេះ បានរស់រានមានជីវិត ដោយមានសេរីភាពឡើងវិញ ។

លោកឧកញ៉ា​ ទៀ វិចិត្រ បានឲ្យដឹងថា សត្វពង្រូល និងសត្វបក្សីកេងកង ទាំងនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូន ដើម្បីព្រលែង ចូលទៅក្នុងព្រៃធម្មជាតិវិញ ដោយសារប្រជាពលរដ្ឋយល់ឃើញថា ការដែលនាំយក សត្វពង្រូល និងសត្វបក្សីកេងកង នេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ​ ដល់ពលរដ្ឋដែលនាំយកកូនសត្វពង្រូល និងសត្វកេងកង មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវអោយពលរដ្ឋ គ្រប់សហគមន៍ចូលរួម ជួយថែរក្សាការពារ សត្វព្រៃឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

To Top