ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញចូលរួម ក្នុងពិធីប្រគល់រថយន្ដជូន ស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារ ជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូន ស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គខាធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមជម្រាបថា រថយន្ដទាំង៥០គ្រឿងនេះ គឺជូនដល់ស្នងការដ្ឋាន នគរបាលខេត្តចំនួន១៧ ដែលរួមមាន ៖ ទី១-ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ,ទី២-ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ,ទី៣-ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ,ទី៤-ស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ ,ទី៥-ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ,ទី៦-ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ,ទី៧-ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ,ទី៨-ស្នងការដ្ឋាននគរបាលខេត្តតាកែវ ,ទី៩-ស្នងការដ្ឋាននគរបាលខេត្តកំពត ,ទី១០-ស្នងការដ្ឋាននគរបាលខេត្តកោះកុង ,ទី១១-ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ,ទី១២-ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ,ទី១៣-ស្នងការដ្ឋាននគរបាលខេត្តឧត្តមមានជ័យ ,ទី១៤-ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ,ទី១៥-ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ,ទី១៦-ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី និងទី១៧-ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕

ដោយ ៖ អេង ប៊ូឆេង

To Top