ភ្នំពេញ ៖ ក្នុងសន្និសីទ សារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ថា
មិនមានអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏មិនមានដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈការព្យាបាលបានជាសះស្បើយ ចំនួន៧៧នាក់ ៕ ដោយ៖ធី លីថូ
