ព័ត៌មានជាតិ

ថ្ងៃទី១៦ មេសា ព្រឹទ្ធសភាព នឹងបើកកិច្ចប្រជុំ ដោយមានរបៀបវារៈ ចំនួន២

ភ្នំពេញ ៖ ព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ដ្រៃយ៍ ព្រឹទ្ធសភាព នៅថ្ងៃទី១៦ មេសា ខាងមុខនេះ វេលាម៉ោង៨ព្រឹក នឹងបើកកិច្ចប្រជុំ ដោយ មានរបៀបវារៈ ចំនួន២ នាថ្ងៃទី១៦ មេសា។

យោងតាមសេចក្ដីជូនដំណឹង របស់ព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ឱ្យដឹងថា របៀបវារៈទាំង២ រួមមាន៖

ទី១-ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាង ច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។

និងទី២-កំណត់របៀបវារៈ កាលបរិច្ឆេទប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤៕

ដោយ ៖ អេង ប៊ូឆេង

To Top