ព័ត៌មានជាតិ

ក្រសួងការងារ ៖ មានកម្មកររោងចក្រជាង ៩៥% មកធ្វើការធម្មតា គិតត្រឹមព្រឹកថ្ងៃទី ១៤ មេសា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ មានរោងចក្រនៅទូទាំងប្រទេស បានបន្តបើកដំណើរការធម្មតាក្នុងនោះ កម្មកររោងចក្រជាង ៩៥% មកធ្វើការធម្មតា។

លោក ហេង សួរ លើកឡើង នៅក្នុងតេឡេក្រាម នៅថ្ងៃទី១៤ មេសា នេះថា «គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេស បានបន្តបើក ដំណើរការ ធម្មតាតាមបទបញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល។ កម្មកររោងចក្រជាង ៩៥% ក៏បានមកធ្វើការធម្មតា»។

សូមរំលឹកថា ការបន្តធ្វើការក្នុងរោងចក្រ ដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺ កូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួន៕
ដោយ ៖ អេង ប៊ូឆេង

To Top