កំពង់ចាម ៖ ប្រធានសហគមន៍ កសិកម្មសំបូរមានជ័យ ដឹកនាំដោយ លោក ឆេង ថុង នៅព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២០នេះ បាននាំថវិកាចំនួន ២.០០០.០០០ រៀល ប្រគល់ជូនគណៈ កម្មការប្រឆាំងជំងឺកូរវីដ១៩ ខេត្តកំពង់ ចាមដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នេះ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការប្រឆាំង ជំងឺកូវីដ១៩ ខេត្ត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់តំណាង សហគមន៍កសិកម្ម សំបូរមានជ័យ ដែលបានប្រមែប្រមូលថវិកា រួមគ្នាយកមកផ្តល់ជូនគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមនាពេលនេះ ។
សកម្មភាពមនុស្សធម៌នេះផងដែរ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាក ការខ្វះខាត របស់បង ប្អូនប្រជាពលរដ្ ក្នុងគោលបំណង ការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនសប្បុរសជននានា ដើម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) នេះ។