ព័ត៌មានជាតិ

រថយន្តដឹកកម្មករ ក្រឡាប់ បណ្ដាលឲ្យកម្មករ របួសធ្ងន់ស្រាល ៨នាក់

តាកែវ ៖ ស្នងការនគរបាល ខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១៥ ខែ មេសា ឆ្នាំ ២០២០ កម្មករកាត់ដេរ សម្លៀកបំពាក់ ក្នុងស្រុកទ្រាំង និងក្រុងដូនកែវ ចំនួន៣៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្ដាល ឲ្យរងបួសធ្ងន់ និងស្រាលចំនួន៨នាក់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំព្រៃស្លិក ស្រុកទ្រាំងខេត្តតាកែវ។

បើយោងតាមលោកស្នងការ នគបាលខេត្តតាកែវ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារតែរថយន្តខូចការឡេ កាច់ចង្កូតមិនបាន ក៍បណ្ដាលឲ្យក្រឡាប់តែម្ដង នេះបើយើងតាមសម្ដី អ្នកបើកបររថយន្ត បានប្រាប់សម្ថកិច្ច ។

លោកស្នងការ ខេត្តតាកែវ បានបន្ថែមថា ក្រោយកើតហេតុ សមត្ថកិច្ចស្រុកទ្រាំង បានចុះទៅកន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនបងប្អូនកម្មករ ដែលរងរបួសមកកាន់មន្ទីរ ពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្រ្គោះឲ្យបានទាន់ពេលវេលា ៕

To Top