ភ្នំពេញ៖ វិបត្តិកូវីដ-១៩ ជាសាកល បានញាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ បានធ្វើការវាយតម្លៃឡើងវិញ នូវការព្យាករណ៍សេដ្ឋកិច្ចរបស់បណ្តាប្រទេសនានានៅក្នុងតំបន់ និងប្រទេសកម្ពុជា និងដោយបានរកឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ គឺមានកំណើនក្រោមសូន្យ ស្មើនឹងដក១ភាគរយ ខណៈសេដ្ឋកិច្ចពិភពលោកទាំងមូល ដក៣ ភាគរយ។
យោងតាមគេហទំព័រផ្លូវការរបស់IMF បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក សុទ្ធតែរងផលប៉ះពាល់ជាវិជ្ជមាន ដោយសារមេរោគរាតត្បាត កូវីដ១៩ នៅឆ្នាំ២០២០នេះ ។
IMF ក៏បានព្យារណ៍ផងដែរថា សេដ្ឋកិច្ចប្រទេស រងផលប៉ះពាល់ខ្លាំងណាស់ដែរ ពោលគឺ-៦,៧%។