ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសារអប់រំខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីក រាលកូវីដ-១៩ ។
តាមបណ្តាញសង្គមហ្វេសប៊ុក  ក្រសួងកិច្ចការនារី  បានរំលេចរូបភាព  សារអប់រំខ្លី ៖  “បើស្រលាញ់ឪពុកម្តាយ ជីដូនជីតា សូមនៅអោយឆ្ងាយពីពួកគាត់មួយរយ:សិន!
៨០%នៃអ្នកស្លាប់ដោយសារជំងឺកូវីដ ក្នុងពិភពលោក គឺជាអ្នកដែលមានអាយុច្រើន !”
ប្រទេសកម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ទប់ស្កាត់ការរីករាលកូវីដ-១៩ ដែលគិតត្រឹមថ្ងៃ១៧ ខែមេសា នេះ មានករណីឆ្លងតែ១២២ករណី និងព្យាបាលជាសះស្បើយរហូត ដល់៩៨នាក់ ។

													
																							