ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អនុញ្ញាត្តឲ្យបង្កើត គណបក្ស ឯកភាពជាតិខ្មែរ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាត្តឲ្យបង្កើត គណបក្ស ឯកភាពជាតិខ្មែរ ឈ្មោះ សរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» និងមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ក្នុងសេចក្ដីជូនដំណឹង របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បាន ឲ្យដឹង ថា ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត គណបក្ស ឯកភាពជាតិខ្មែរ ឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជខ» មានឈ្មោះជាអក្សរឡាតាំងថា «EKPHEAP CHEAT KHMER PARTY» សរសេរ ជាអក្សរកាត់ «E.C.K.P» និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ស្របតាមបទប្បញ្ញត្តិមាត្រា៩ ត្រង់វាក្យខណ្ឌទី១ នៃច្បាប់ស្ដីពី គណបក្សនយោបាយ ។

ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ គណបក្សឯកភាពជាតិខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ ស្ដីពី គណបក្សនយោបាយ ៕ ដោយ ៖ អេង ប៊ូឆេង

To Top