ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្រ្តី។

សន្និសីទនេះ មានគោលបំណង និងវិសាលភាព ដើម្បីបង្ហាញជូនសាធារណជន ឲ្យបានដឹង និងយល់ច្បាស់ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីប្រសិទ្ធភាព ក្នុងកិច្ចការពារសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថានផងដែរ៕ដោយ៖ធី លីថូ

To Top