ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមពីថ្ងៃ១ ឧសភា ២០២០នេះទៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា
ការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឧត្តមសេនីយ៍ឯក សថេត បញ្ជាក់ថា “ការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ “។

ក្នុងឱកាសនោះ ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដទៃ ក៏ដូចជាការជៀសផុតពីការផាកពិន័យ លោកឧ ត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានោះ លោកស្នងការបញ្ជាក់ថា គ្រប់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ នឹងត្រូវធ្វើការផាកពិន័យ តាមច្បាប់ ហើយយកមករក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោករយ:ពេល ៣ថ្ងៃ ៕

ដោយ៖ធី លីថូ

To Top