ព័ត៌មានជាតិ

ផ្ទុះអាវុធ២គ្រាប់ បណ្តាលអោយ បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ : នៅវេលាម៉ោង ៣.០០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ចំនុចលើចិញ្ចើមផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណើផ្ទុះអាវុធខ្លីបណ្តាលអោយបុរសម្នាក់របួសធ្ងន់។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ណែម ហៀង ហៅម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិព្រែកពោធិ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៥EO ភូមិ១០ផ្លូវ៥១សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ របួសចំក្បាលមួយកន្លែង (ស្នាមវាយនឹងស្នាប់កាំភ្លើង). រួចបាញ់ត្រូវចំគូថខាងស្តាំមួយគ្រាប់ បៀមគ្រាប់ សំរាកព្យាបាលនៅមន្ទើពេទ្យកាល់ម៉ែត្រ ។

-ជនសង្សយ័មិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល៣០ឆ្នាំជាងស្លៀកពាក់ស៊ីវិលជិះម៉ូតូពីគ្រឿង ម៉ាកហុងដាXRពណ័លឿង នឺងយ៉ាម៉ាហា QBIX ពណ័ខ្មៅមានស្លាកលេខតែមិនចាំ បាញ់ចំនួន២គ្រាប់ ។ នៅកន្លែងកើតហេតុបន្សល់ទុក ស្រោមអាវុធខ្លីជ្រុះលើដីចំនួន១ សំបកគ្រាប់បាញ់រួចចំនួន២គ្រាប់ យកមករក្សាទុកនៅអ ហ ខណ្ឌដូនពេញ ។

រឿងហេតុ បើតាមព័ត៌មាន ជុំវិញកន្លែងកើតហេតុ និយាយតៗគ្នា មុនកើតហេតុ មានជនសង្សយ័២នាក់ ជិះម៉ូតូម៉ាកQBiX មកមុនមានគ្នា២នាក់ បើកយកម៉ូតូទុក នៅមុខណេត ហើយដើរមកអង្គុយផឹក នៅក្នុងហាងយីហោប្រូ អេន ស៊ីសក្នុងផ្សារសុរិយាម៉ល បានមួយសន្ទុះក្រោយមកមាន ម៉ូតូម៉ាកXR ភិនភាគខាងលើ ជិះមកដល់ហើយចត់ នៅមុខណេត ជៀងខាងជើងរួចដើរចូលមកជួបមិត្តភក្រ្តនៅ ហាងប្រូ អេន ស៊ីស អង្គុយបានបន្តិចម្នាក់ក្នុងចំណោម៣នាក់ បានដើរចូលទៅក្នុងណេត បានបន្តិចស្រាប់តែឃើញ ឈ្មោះម៉ៅ ជនរងគ្រោះ រត់ចេញពីក្នុងណេត មកក្រៅភ្លាមនោះជនសង្សយ័ ដែលដើរចូលទៅ ក្នុងណេត ហើយវាជនរងគ្រោះនោះរត់ចេញមកក្រៅណេតដែរ ហើយក៍បាញ់ចំនួន២គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះ មួយគ្រាប់តែម្តង បាញ់រួចជនសង្សយ័ ក៍នាំគ្នាឡើង ជីះម៉ូតូរបស់ខ្លួនគេចចេញទៅជើងបាត់ទៅ ៕

To Top