ព្រៃវែង ៖ បុរសម្នាក់ ជាអ្នកបើកបរ រថយន្តឈ្មួល តណ្ហាឡើង ពុះកញ្ជ្រោលរោលរាល ចាប់បង្ខំស្ត្រី ជិះរថយន្តជាមួយ សេពសន្ថវះ បានសម្រេច នៅលើរថយន្ត របស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ករណីឃាត់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤៣នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
នគរបាលស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង បានទទួលបណ្ដឹងពីឈ្មោះ ឆូយ ខី ភេទស្រី អាយុ៣៣ ឆ្នាំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ មកស្រុកមេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួន រំលោភសេពសន្ថវះ បានសំរេច នៅលើរថយន្ត របស់ខ្លួនខណះ ក្រោយពីដាក់មនុស្សអស់ ពីរថយន្តកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង ។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញ នគរបាលស្រុក ចុះសហការជាមួយនគរបាល ប៉ុស្តិរដ្ឋបាលឃុំច្រេស បើកការសើបអង្កេត ឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្ត របស់ជនសង្ស័យ មកសាកសួរ នៅប៉ុស្តិនគរបាលច្រេស ក្រោយពីសួរនាំ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំ រំលោភបានសំរេច ទៅលើជនរងគ្រោះឈ្មោះ ឆូយ ខី នៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែន កាលពីយប់ថ្ងៃ ២៥ខែមេសាឆ្នាំ២០២០ កន្លងទៅ ដោយសារជនរងគ្រោះ ជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
បច្ចុប្បន្ន រថយន្ត និងជនសង្ស័យ ខុន រិតកម្លាំងនគរបាល ជំនាញឃាត់ខ្លួននាំមក អធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីបន្តរនីតិវិធី និងត្រៀមបញ្ជូន ទៅការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាត់ការតាមនីតិវិធីច្បាប់ ៕