រតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ចាន់ សារុន ប្រធានក្រុមកាក បាទក្រហមកម្ពុជា សង្កាត់ឡាបានសៀក ក្រុងបានលុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមខេត្តរតនគិរី ផ្តល់ជូនគ្រួសារ លោកយាយ គង់ គឹមហឿន អាយុ៧៤ឆ្នាំ មានជំងឺទឹកនោមផ្អែម ប្រចាំកាយដើរមិនរួច ចំនួន១គ្រួសារ ស្ថិតនៅភូមិ ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
នាឱកាសនោះលោកប្រធានក្រុម បានពាំនាំ នូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពី លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ ។
សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ រទេះរុញជនពិកា១អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេះ ឃិត១កញ្ចប់ និង ថវិកា១៨ម៉ឺនរៀលផងដែរ៕