ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទកាសែត ស្ដីពីបច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំមេសានេះ បាននិងកំពុងបន្តរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ ។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីដំណើរការនៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ ដែលបានឈប់សំរាក ក្នុងអំឡុងបុណ្យចូលឆ្នាំ ហើយវិលត្រឡប់ចូលធ្វើការវិញ ក៏ដូចជាវិធានការដាក់អោយស្នាក់ នៅដាច់ដោយឡែកនៅ តាមមជ្ឈមណ្ឌលចត្តាឡីស័ក និងមណ្ឌលសុខភាពនានា ដែលក្រសួងបានអនុវត្តនាពេលកន្លងមក។

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្តី វាគ្មិន អញ្ជើញចូលរួម លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕

ដោយ៖ បាន ធារ៉ូ

To Top