ព័ត៌មានជាតិ

សាលា ប៊ែលធី អន្តរជាតិ បានបង្កើត App សិក្សាពីចម្ងាយ ដើម្បីជាជំនួយបន្ថែម ដល់ការសិក្សា ជូនដល់សិស្សទូទៅ គ្រប់កម្រិត ទាំងចំណេះទូទៅ និងភាសាអង់គ្លេស ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល អំឡុងពេលប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) សាលា ប៊ែលធី អន្ដរជាតិ បានសម្រេចដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធី BELTEI App “BELTEI International School” ដើម្បីជាជំនួយបន្ថែម ដល់ការសិក្សានៅផ្ទះ របស់សិស្សានុសិស្ស ទូទាំងប្រទេស គ្រប់កម្រិត ទាំងផ្នែកចំណេះទូទៅ (ចាប់ពីថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (ចាប់ពី Level 1 – 12) ។

តាមរយៈ BELTEI App នេះ អ្នកប្រើប្រាស់នឹងទទួលបាននូវអត្ថប្រយោជន៍ ១២សំខាន់ៗ (12 Icons) ដូចជា៖

១-ព័ត៌មានថ្មីៗរបស់ប៊ែលធី គ្រុប, ២-ព័ត៌មានអំពីកម្មវិធីសិក្សាទាំង ៥ (ថ្នាក់ចំណេះទូទៅ, ភាសាអង់គ្លេសទូទៅ, កម្មវិធីគណនាលេខរហ័ស IMA, វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និងថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ), ៣-ព័ត៌មានអំពីការចុះឈ្មោះចូលរៀន, ៤-តម្លៃសិក្សាគ្រប់កម្រិត, ៥-ឱកាសការងារ, ៦-សាខា និងទីតាំងទាំង ២២ របស់សាលា ប៊ែលធី អន្តរជាតិ, ៧-ការទំនាក់ទំនង, ៨-ការកំណត់ផ្សេងៗ (អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស), ៩-គេហទំព័រ (Website) ប៊ែលធី គ្រុប រួមមាន៖ ប៊ែលធី សំណង់, សាលា ប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ប៊ែលធី ទំនាក់ទំនងអន្តរជាតិ , មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី, ប៊ែលធី ទេសចរណ៍ និងមូលនិធិសប្បុរសធម៌ប៊ែលធី, ១០-ទំព័រហ្វេសប៊ុក (Facebook Page) ទាំង ៣៥ របស់ប៊ែលធី គ្រុប, ១១-វីដេអូ (YouTube Channel) ដែលមានវីដេអូ ឯកសារចំនួន ៤៥០ ដោយបានរៀបចំចងក្រងជាច្រើនឆ្នាំកន្លងមក និង ១២-ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)។

I-របៀបទាញយក (Download) កម្មវិធី BELTEI App

១- សម្រាប់ប្រព័ន្ធ iOS (iPhone, iPad, …)៖ សូមចូលទៅកាន់ App Store រួចវាយពាក្យ “BELTEI International School” ក្នុងប្រអប់ Search។ បន្ទាប់មក ចុចពាក្យ “Get” ។
២- សម្រាប់ប្រព័ន្ធ Android (Samsung, Huawei, Oppo, Camfone, …)៖ សូមចូលទៅកាន់ Play Store រួចវាយពាក្យ “BELTEI International School” ក្នុងប្រអប់ Search។ បន្ទាប់មក ចុចលើពាក្យ “Install” ។
៣- កាន់តែងាយស្រួល សូមចុចលើតំណភ្ជាប់ (Link) នេះ៖ http://onelink.to/e5593v ។ បន្ទាប់មក ចុចលើពាក្យ “Get” ឬ “Install” ជាការស្រេច។
II-របៀប Update កម្មវិធី BELTEI App
១- សូមចូលទៅកាន់ App Store ឬ Play Store រួចស្វែងរក “BELTEI International School” ឬចុចលើតំណភ្ជាប់នេះ ៖ http://onelink.to/e5593v បន្ទាប់មកចុចលើពាក្យ “Update” ជាការស្រេច។

សូមជម្រាបជូនផងដែរថា ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នេះ សាលា ប៊ែលធី អន្តរជាតិ បានដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (Online Learning Program) ដោយសិក្សាតាមកម្មវិធី Telegram, Zoom និង Google Classroom ដែលជាកម្មវិធីសិក្សាថ្មី ទំនើបនិងកំពុងប្រើប្រាស់ នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក ស្របតាមបរិបទថ្មី នៃការសិក្សាបែបទំនើប នៃយុគសម័យឌីជីថល (Digital Era) ៕

To Top