ព័ត៌មានជាតិ

ប្រេសិតនុយក្លេអ៊ែរកូរ៉េ ខាងត្បូង -អាមេរិក កំពុងពិភាក្សាគ្នាពីស្ថានភាពលើ ឧបទ្វីបកូរ៉េ

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរការវាយ​ តម្លៃស្ថានភាពនៅ ឧបទ្វីបកូរ៉េតាមទូរស័ព្ទនៅ ថ្ងៃអង្គារ នេះ ចំពេលមានការសង្ស័យអំពី សុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន។

កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក Lee Do-hoon និងសមភាគីរបស់លោក គឺលោក Stephen Biegun បានកើតឡើងនៅពេលដែល ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពី អវត្តមានជាច្រើនសប្តាហ៍ របស់លោកគីម ពីសាធារណជនបានបង្កើតពាក្យ ចចាមអារាមអំពីស្ថានភាព សុខភាពរបស់លោក បើទោះបីជាការវាយតម្លៃរបស់ ក្រុងសេអ៊ូលថា មិនមានអ្វីប្លែកក៏ដោយ នៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះ។

ក្រសួងបានឲ្យដឹងថា“ ភាគីទាំងពីរបានចែករំលែកការវាយ តម្លៃអំពីការវិវឌ្ឍន៍ថ្មីៗ នៅឧបទ្វីបកូរ៉េ ហើយបានផ្លាស់ប្តូរយោបល់គ្នា លើវិធីធ្វើសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅ ក្នុងកិច្ចប្រឹងប្រែងសម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតសន្តិភាព យូរអង្វែងនៅឧបទ្វីបនេះ” ៕

ដោយ ឈូក បូរ៉ា

To Top