កាលពីថ្ងៃទី២៥ ខែមេសា យន្តហោះដឹកអីវ៉ាន់ របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀត ដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ សំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងគ្នា បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរ ពីប្រជាជនចិនជាង ១៤០០លាននាក់ និងពីយោធិនចិនចំនួន ២លាននាក់។
នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យ សំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត នូវមិត្តភាពដូចបងប្អូនដែកថែប រវាងកងព័ពទាំងពីរចិននិងកម្ពុជា ព្រមទាំងសេចក្តីសម្រេចចិត្ត មឹងម៉ាត់ក្នុងការពួតដៃ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីជាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅពិភពលោក ប្រទាញមនុស្សឲ្យឆ្ងាយចេញពីគ្នា ក៏ប៉ុន្តែចិត្តរបស់កងទ័ពទាំងពីរ និងប្រទេសទាំងពីរចិន និងកម្ពុជាជាប់ទល់នឹងគ្នា កាន់តែជិតស្និទ្ធ ក៏ដូចជាដៃរបស់យើងចាប់កាន់តែរឹងមាំ។
គួររំលឹកថា ពេលប្រទេសចិន ស្ថិតនៅគ្រាលំបាកធ្ងន់ជាងគេ មិត្តកម្ពុជាបានលូកដៃ ផ្តល់ជំនួយភ្លាមៗទៅ។ ៨០ថ្ងៃមុន យន្តហោះមួយគ្រឿង បានចុះចតនៅអាកាយដ្ឋាន អន្តរជាតិរដ្ឋធានីប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្ទាន់ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា ដល់ប្រទេសចិនខាងវិស័យ នយោបាយនិងសីលធម៌ ក៏បានប្រតិបត្តិដំណើរការ ជាក់ស្តែងក្នុងការបង្ហាញនូវ ខ្លឹមសារជាស្នូលនៃសហគមន៍រួម វាសនាចិននិងកម្ពុជា។
លោក ស៊ី ជីន ពីង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាកូសងស៊ី ដ៏សំខាន់ៗស្តីពីការជំរុញអភិវឌ្ឍន៍ ទំនាក់ទំនងប្រទេសទាំងពីរ ឲ្យស៊ីជំរៅនិងពួតដៃប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ។ នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈការពារទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុង ស្ថានទូតចិនប្រចាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ភាគីកម្ពុជាគាំទ្រចិនយ៉ាងមឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិនមានសម្ថភាព គ្រប់គ្រាន់ក្នុងការយកជម្នះ លើកិច្ចប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។
ជំងឺកូវីដ-១៩ក៏ដូចជាបញ្ជា ដើម្បីបំពេញបេសកកម្មពេញទំហឹង កងទ័ពយោធាចិន បានអនុវត្តន៍គោលនយោបាយ របស់មជ្ឈិមបក្សនិងគណៈកម្មការ យោធាមជ្ឈិមបក្សយ៉ាងមឹងម៉ាត់ ហើយបានរួមវិភាគទានយ៉ាង លេចធ្លោក្នុងការប្រយុទ្ធយកជម្នះ ក្នុងសង្គ្រាមបង្ការនិងគ្រប់គ្រង់ជំងឺនេះ។ ចូលសង្គ្រាមតាមបញ្ជា នាថ្ងៃទី២៤ ខែមករា បានចាត់ចេញក្រុមពេទ្យទី១ ក្នុងទូទាំងប្រទេសចិន ចុះជួយឧបត្ថម្ភទីក្រុង វូ ហាន។
កងទ័ពចិនបានទទួលរង ភារកិច្ចធ្ងន់ធ្ងរយ៉ាងក្លាហាន សរុបចាត់តាំងបុគ្គលិកពេទ្យជាង ៤០០០នាក់ រៀបចំគ្រែសំរាប់ព្យាបាលអ្នកជំងឺ ២៨៥៦គ្រែ ហើយទទួលអ្នកឆ្លងជំងឺ ៧១៩៨នាក់។ ដោយសារតែមានបច្ចេកទេស ជំនាញបរិបូរណ៍ បានទទួលជោគជ័យពេញលេញ ក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ជាពិសេសបានសម្រេចគោលដៅ គឺ វាយប្រយុទ្ធយកជម្នះ អត់មានបុគ្គលិកណាឆ្លងវីរុស។ ក្រៅពីនេះ កងទ័ពចិនក៏យកចិត្តទុកដាក់ ការស្រាវជ្រាវវិទ្យាសាស្ត្រដែរ នាថ្ងៃទី១៦ ខែមីនា បានចាប់ផ្តើមការសាកល្បង វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដំណាក់កាលទី១ ជាលើដំបូងនៅប្រទេសចិន ដែលត្រូវចាក់ពិសោធលើមនុស្ស។ នាថ្ងៃទី១២ ខែមេសា បានឈានដល់ការសាកល្បង ចាក់វ៉ាក់សាំងលើមនុស្សដំណាក់កាលទី២ ហើយគឺជាប្រទេសមុនគេ ឈានដល់ដំណាក់កាលទី២។
ទោះខ្យល់ក្តី ទោះភ្លៀងក្តី យើងត្រូវសាគ្គីគ្នា។ មេរោគមិនរើសអើងជនជាតិ ឬប្រទេសណាមួយទេ មនុស្សជាតិគឺជាសហគមន៍ រួមវាសនាតែមួយ ដែលពឹងផ្អែកគ្នាទោះសុខឬទុក្ខ។ មានតែគាំទ្រឧបត្ថម្ភទៅវិញទៅមក អរុណនៃជោគជ័យទើបអាច កើតមានឡើងឲ្យបានឆាប់រហ័ស។
ប្រទេសចិនមិនអាចភ្លេច ជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសនានា ដូចជាកម្ពុជា ព្រមទាំងកងទ័ព ជូនចំពោះភាគីចិន។ កងទ័ពចិនកំពុងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយកងទ័ពនានានៅពិភពលោក ហើយបានផ្តល់ជំនួយ សំរាប់ទប់ស្កាត់ជំងឺនេះ អាស្រ័យសមត្ថភាពរបស់ខ្លួន ជូនចំពោះកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពផ្សេងទៀត ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពលើវិស័យ សុខាភិបាលអន្តរជាតិ ពួតដៃបង្កើតសហគមន៍រួមសុខាភិបាល និងសុខភាពមនុស្សជាតិ។
នៅគ្រាលំបាក ស្គាល់មិត្តពិតប្រាកដ។ នាថ្ងៃទី២៤ខែមីនា ក្រុមពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កងទ័ពរំដោះប្រជាជនចិន បានអញ្ជើញដល់ក្រុងភ្នំពេញ នេះគឺជាក្រុមពេទ្យលើកទីមួយ ដែលកងទ័ពចិនបានចាត់តាំង កម្លាំងជូនដល់ពិភពលោកដើម្បី ជួយទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ បានប្រឌិត «លើកដំបូង» ថែមទៀតក្នុងទំនាក់ទំនង កងទ័ពទាំងពីរចិននិងកម្ពុជា។ ជាងមួយខែកន្លងមកហើយ ក្រុមពេទ្យនិងអ្នកជំនាញភាគីកម្ពុជា ធ្វើការពេញទំហឹង សហការគ្នាជិត្តស្និទ្ធ ពុះពារឧបសគ្គយ៉ាងសកម្ម ឆក់យកឱកាសគ្រប់នាទី បានបង្កើតនិងកែសម្រួល សមត្ថភាពបង្ការ និងគ្រប់គ្រងជំងឺទាំងគ្រប់ដំណើរការ។ សម្តេចតេជោ បានថ្លែងការកោតសរសើរ យ៉ាងខ្ពង់ខ្ពស់ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យ នៅនឹងកន្លែងជាច្រើនដង ហើយបានថ្លែងការកោតសរសើរដែរ។
ជំងឺកូវីដ-១៩ បានជំរុញកិច្ចសហប្រតិបត្តិការ លើសុខាភិបាលនិងពេទ្យ រវាងកងទ័ពចិននិងកម្ពុជា ចំណែកឯកវិស័យផ្សេងទៀត ក៏មិនផ្អាកដំណើរការទេ បានបញ្ចាំងឲ្យឃើញនូវ ជំនឿទុកចិត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ និងកិច្ចសហប្រតិបត្តិការជាក់លាក់ ដែលមានកំរិតយ៉ាងស៊ីជំរៅ រវាងកងទ័ពទាំងពីរ។ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា លំហាត់សមយុទ្ធនាគមាស-២០២០ រវាងកងទ័ពចិន និងកម្ពុជា បានប្រារព្ធឡើងតាមពេលកំណត់។ កងទ័ពទាំងពីរចែកជាក្រុមលាយគ្នា សហការគ្នាធ្វើប្រតិបត្តិការ បានទទួលជោគជ័យ ពេញលេញលើគ្រប់មេរៀនលំហាត់ ហើយធានាថា អត់មានបុគ្គលិកណាមួយ ឆ្លងមេរោគកូវីដ-១៩ បានអនុវត្តដោយជោគជ័យ ក្នុងការហ្វឹកហាត់ទាហានត្រៀម សង្គ្រោមផង និងការបង្ការទប់ស្កាត់មេរោគផង។ នេះបានកើតឲ្យមានសារៈសំខាន់ៗ និងប៉ះពាល់ល្អប្រសើរនៅក្នុង ប្រវត្តិកិច្ចសហប្រតិបត្តិការ មេត្រីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
«ជឿទុកចិត្តគ្នា ជួយយលអាសាគ្នាទៅវិញទៅមក»។ ការជួយឧបត្ថម្ភទៅវិញទៅមក រវាងកងទ័ពទាំងពីរចិន និងកម្ពុជា គឺកើតចេញពីបេះដូង អត់ដាក់លក្ខណៈអ្វីសោះ។ រីឯកិច្ចសហប្រតេបត្តិការ រវាងកងទ័ពចិននិងកម្ពុជាក៏ផ្តល់ ផលប្រយោជន៍ដល់គ្នា និងសម្រេចការឈ្នះៗជាមួយគ្នា មិនសំដៅដល់ភាគីទី៣ទេ។ កងទ័ពទាំងពីរយើងពួតដៃ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារអាយុជីវិត និងសុខភាពរាងកាយរបស់ ប្រជាជនប្រទេសទាំងពីរ ដោយពេញតំហឹង នេះបញ្ចាំងឲ្យឃើញនូវស្មារតី សហគមន៍រួមវាសនា ដែលមិនអាចបំបែកបំបាក់ និងស្មារតីអន្តរជាតិនិយម និងមនុស្សធម៌ពិតប្រាកដ ហើយគឺជាគំរូល្អនៃ កិច្ចសហប្រតិបត្តិការ យោធាទ្វេភាគីនៅក្នុងអន្តរជាតិ។
ជំងឺកូវីដ-១៩ នៅមិនទាន់បំបាត់សម្អាតទេ សភាពការណ៍ទប់ស្កាត់មេរោគនេះ នៅតែមានភាពធ្ងន់ធ្ងរដែរ កងទ័ពប្រទេសទាំងពីរ មានភារកិច្ចធ្ងន់ត្រូវអនុវត្តន៍ និងមានផ្លូវវែងត្រូវដើរឆ្លង។ ស៊ូឡើង ប្រទេសកម្ពុជា។ ស៊ូឡើង ប្រទេសចិន។ ស៊ូឡើង កងយោធពលខេមរភូមិន្ទ។ ស៊ូឡើង កងទ័ពរំដោះប្រជាជនចិន ៕
សរសេរដោយវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃស្ថានទូត ចិនប្រចាំនៅកម្ពុជា