ព័ត៌មានជាតិ

Update៖ ជនដៃដល់រំលោភ សម្លាប់នារីកម្មកានីរោចក្រ ចាប់ខ្លួនបានហើយ

ភ្នំពេញ: កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរំលោភ ទៅលើកម្មការិនីរោងចក្ររួច និងបានវាយ យកកាំបិតចាក់កជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ ។ ជនដៃដល់បានព្យាយាមរត់គេច ត្រូវកម្លាំងជំនាញ ក្រោមការបញ្ជាផ្ទាល់ របស់ស្នងការរាជធានីភ្នំពេញ តាមចាប់ខ្លួនជនសង្ស័យ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានក្នុងស្រុក លោក គង់វិមាន អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានជនដៃដល់ វាយនិងយកកាំបិតចាក់។

ចំណែកជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល គ្មានលេខផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ដោយនារីរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម ទាំងអាក្រាតកាយល្វែងខាងក្រោម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនដៃដល់ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតីវិធីច្បាប់៕

To Top