កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សាខាបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវខ្វះខាត ចាស់ជរាស្ត្រីម៉េម៉ាយ ចំនួន៣សង្កាត់ ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង សង្កាត់ស្មាច់មានជ័យ១០គ្រួសារ សង្កាត់ដងទង់១០គ្រួសារ សង្កាត់ស្ទឹងវែង១២គ្រួសារ សរុបចំនួន៣២ គ្រួសារ ។
នៅក្នុងឱកាសនេះ លោកស្រី មិថុនាភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវិដ១៩ ដែលមានការរីរាលដាល នៅលើពិភពលោក ក៍ដោយតែកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាម។
លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ យើងត្រូវមានការប្រុងប្រយត្ន័ជានិច្ច ចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តអោយបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យនិងពីក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩ ។
លោកស្រីបានបន្ថែមថា បើបងប្អូនមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួនឬកូនចៅ ត្រូវអញ្ជើញទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនធ្វើការអនាម័យជាប់ជានិច្ចតាមការណែនាំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រ ទាំង៣២គ្រួសារ ហើយក្នុងមួយគ្រួសារៗទទួលបាន: អង្ករ២៥ គីឡូក្រាម គ្រឿងឧបភោគបរិភោគ ទឹកអាកុលលាងដៃ និងថវិកាមួយចំនួនផងដែរ៕