ព្រៃវែង ៖ វីតាល់ បាននាំយកចង្ហាន់ និងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះសង្ឈ ដែលគង់នៅវត្តសិរីឧត្តម ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ខណៈចំនួនពុទ្ធបរិស័ទ ដែលតែងមកយកចង្ហាន់មកវត្ត បានធ្លាក់ចុះយ៉ាងខ្លាំង ពេលមានការរីករាលដាល វីរុសកូវីដ-១៩ ។
ចង្ហាន់ ដែលវីតាល់ បានប្រគេនរួមមាន ៖ ទឹកពិសាវីតាល់ អង្ករ មីជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី តែ ស្ករ អំបិល ទៀន ធូប ថ្នាំសង្កូវ និងបច្ច័យចំនួន ២លានរៀល។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា «កូវីដ១៩ មិនត្រឹមតែប៉ះពាល់ ដល់សេដ្ចកិច្ចជាតិ ប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ ដល់វិស័យផ្សេងៗ ដែលក្នុងនោះក៏មាន វត្តអារាមផងដែរ ដោយសារដើម្បីទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ណែនាំ ឲ្យប្រជាពលរដ្ឋជៀសវាងការចេញពីផ្ទះ បើមិនមានការចាំបាច់ ជៀសវាងការជួបជុំនៅទីសាធារណៈ ។ល។»
លោកបន្តថា «យើងយកចង្ហាន់ មកប្រគេននៅវត្តក្នុងថ្ងៃនេះ ក៏ចង់បង្ហាញដល់សប្បុរសជននានា ឲ្យនឹកដល់ព្រះសង្ឃ នៅតាមវត្តអារាមនានា ពីព្រោះក្រៅពីអ្នកប្រកប របរបន្តិចបន្តួច ដូចជាអ្នកធាក់ស៊ីក្លូ ឬអ្នករត់ម៉ូតូឌុប ព្រះសង្ឃ ក៏កំពុងជួបការលំបាកផងដែរ» ។
លោកបន្ថែមទៀតថា ការចូលរួមក្នុងថ្ងៃនេះរបស់វីតាល់ គឺបានមកពីមូលនិធី២៥រៀលវីតាល់ ដោយយើងតែងដកយកថវិកា២៥រៀល ពីការលក់វីតាល់១ដប យកមកចូលរួមក្នុងកិច្ចការសង្គមនានា ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡារ និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរ កាលអស់រយៈពេល ១០ឆ្នាំមកហើយ ។ កន្លងមកវីតាល់ តែងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម តាមរយៈមូលនិធិ២៥រៀល ៕