ចាប់ពីដើមឆ្នាំ២០២០ កន្លងមក ទូទាំងប្រទេសចិន បានរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ដែលបានផ្ទុះឡើង ។ នៅប្រឈមមុខការប៉ះពាល់ របស់ជំងឺកូវីដ១៩ លោកប្រធានាធាបតី Xi Jinping បានដឹកនាំប្រទេសចិន ពិនិត្យស្ថានភាពជាក់ស្តែង រៀបចំយុទ្ធសាស្រ្ត និងផែនការ ដែលពាក់ព័ន្ធ ចាត់វិធានការយ៉ាងត្រឹមត្រូវ ហើយបានអនុវត្ត ដោយចំគោលដៅ ជំរុញការងារទប់ស្កាត់ និងគ្រប់គ្រង់ជំងឺកូវីដ១៩ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ចាប់ពីរយៈពេលត្រីមាសទី១ រហូតមក ការងារទប់ស្កាត់ជំងឺកូវីដ១៩ សំរេចបានលទ្ធផលសំខាន់ ជាដំណាក់កាល សណ្តាប់ធ្នាប់សេដ្ឋកិច្ច សង្គមធម្មតាឡើងវិញ ដោយឆាប់រហ័ស ដែលបានបង្ហាញថា សេដ្ឋកិច្ចចិនមានភាពស្វិតស្វិញ ដែលអាចក្លាយទៅជាកាលានុវត្តភាពពីវិបត្ត និងប្រឈមមុខជាមួយ នឹងភាពល្អប្រសើររយៈពេលវែង ។
១-ស្ថានភាពទប់ស្កាត់ និងគ្របគ្រងជំងឺកូវីដ១៩ កាន់ធូរស្រាលដោយចីរភាព ចំណុចខ្លាំងក្នុងការរីកចំរើន នៃសេដ្ឋកិច្ច បានលេចឡើង ជាបន្តបន្ទាប់ បច្ចុប្បន្ននេះ ការរីករាលដាល នៃជំងឺកូវីដ១៩ ត្រូវបានរារាំងនៅទឹកដីប្រទេសចិន ការដំណើរការឡើងវិញ នៃផលិតកម្មត្រូវបានជំរុញ ដោយឆាប់រហ័ស មជ្ឈដ្ឋាននិងវិស័យជាមូលដ្ឋាន និងផលិតផលសំខាន់ បានកើនឡើងដោយរលូន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាមូលដ្ឋាន ទទួលបានការគាំពា ដ៏ល្អប្រសើរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមមានភាពនឹងនរ ។ ការទប់ស្កាត់ និងគ្របគ្រងជំងឺកូវីដ១៩ សំរេចបានលទ្ធផលជាដំណាក់កាល ។ សណ្តាប់ធ្នាប់សេដ្ឋកិច្ចសង្គម បានដំណើរការជាធម្មតាឡើងវិញ ការធ្លាក់ចុះ នៃសូចនាករសំខាន់បានបន្ថយ ។
ការដំណើរការឡើងវិញ នៃផលិតកម្ម ឧស្សាហកម្មនិងទីផ្សារ ត្រូវបានបន្លឿនល្បឿននិងពង្រីក ។ គំរោងសំខាន់ដែលបានដំណើរការឡើងវិញ ឈានដល់៩២% នៅចុងខែមិនា ការប្រើប្រាស់អគ្គីសនីក្នុងមួយ ថ្ងៃឈានដល់កំរិតរយៈពេលដូចគ្នាឆ្នាំទៅ ។ ស្ថានភាពមានការងារ ធ្វើមានភាពនឹងនរជាទូទៅ ។ រហូតដល់ចុងខែមិនា នៅទូទាំងប្រទេសចិន ចំនួន៩៩,៣% នៃសហគ្រាសឧស្សាហកម្ម ដែលមានចំណូលលើសពី២០លានយ័ន ប្រាក់ចិន បានចាប់ដំណើរការឡើងវិញ ចំនួន៩១,៥% នៃកម្លាំងពលកម្មត្រឡប់ទៅធ្វើការវិញ ។
ការផ្គត់ផ្គត់ផលិតផល មានភាពមាននឹងនរជាទូទៅ ។ នៅត្រីមាសទី១ តំលៃកសិកម្មបានកើនឡើង៣,៥% បើប្រៀបជាមួយរយៈពេលដូចគ្នាឆ្នាំទៅ ។ ការធ្វើស្រែរដូវនិទាឃរដូវ មានភាពរលូន ស្រូវសាលីនិងបន្លែគៀបយកប្រេង ដែលដាំនៅរដូវរងារឆ្នាំ ទៅបានរីកបានល្អ ទំហំផ្ទៃដីដាំបន្លែបានពង្រីក ការចិញ្ចិមសត្វជ្រូក មានភាពងើបឡើងវិញ ការស្តុកស្បៀងបានគ្រាប់គ្រាន់ ។
ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាមូលដ្ឋាន មានការគាំពារ ប្រកបដោយប្រសិទ្ធភាព ។ ការផ្គត់ផ្គង់សមា្ភរៈមានភាពគ្រាប់គ្រាន់ជាទូទៅ ផលិតផលឧស្សាហកម្មមូលដ្ឋាន ត្រូវបានរក្សាកំណើន ផលិតកម្មនិងការផ្គត់ផ្គង់ នៃសម្ភារៈវេជ្ជសាស្រ្តសំខាន់មានភាពគ្រាប់គ្រាន់ សណ្តាប់ធ្នាប់ជីវភាពរស់ នៅឈានដល់ធម្មតាឡើងវិញជាបន្តបន្ទាប់ ។ ខែមីនា សន្ទស្សន៍ថ្លៃទំនិញចាំបាច់់(CPI)បានកើនឡើង៤,៣% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាឆ្នាំទៅ ហើយបានធ្លាក់ចុះ០,៩% បើប្រៀបធៀបជាមួយនឹងខែកុម្ភះឆ្នាំនេះ ។
ទីផ្សារហិរញ្ញវត្ថុរក្សាមានស្ថេរភាព ។ នៅចុងខែមីនា សមតុល្យផ្គត់ផ្គង់រូបិយវត្ថុM2បានកើនឡើង ១០,១ % ប្រៀបធៀបជាមួយចុង ខែមុនបានកើនឡើង ១,៣% ទុនបំរុងជារូបិយាប័ណ្ណបរទេស មានស្ថេរភាពជាទូទៅ ។ នៅចុងខែមីនា សមតុល្យទុនបំរុងជារូបិយាប័ណ្ណបរទេស មានចំនួន ៣០៦០,៦ កោដិដុល្លារអាមេរិក រក្សាមានចំនួនលើសពី ៣ ពាន់កោដិដុល្លារអាមេរិក អត្រាប្តូរប្រាក់ ចិនមានស្ថេរភាពជាទូទៅ ។
ថាមពលចលនាថ្មី បានកើនឡើងដោយបញ្ច្រាស ពីស្ថានភាព និន្នាការកំណើន នៃឧស្សាហកម្មថ្មី និងផលិតផលថ្មី ក៏មិនថយចុះដែរ ។ នៅត្រីមាសទី ១ ចំនួនលក់រាយទំនិញ តាមអនឡាញ នៅទូទាំងប្រទេស បានកើនឡើង ៥,៩% បើប្រៀបធៀប ជាមួយរយៈពេល ដូចគ្នាឆ្នាំទៅ ។ ក្នុងខែមីនា តម្លៃបន្ថែម នៃឧស្សាហកម្មថ្មី ជាយុទ្ធសាស្ត្រនិងផលិតកម្ម បច្ចេកវិទ្យាខ្ពស់ បានកើនឡើង ៥,៩% និង ៩,០% បើប្រៀបធៀប ជាមួយរយៈពេលដូចគ្នាឆ្នាំទៅ ។
គោលដៅរំពឹងគ្រោងទុក ជាមុនរបស់សហគ្រាស មានភាពល្អប្រសើរឡើង ។ នៅខែមីនា Purchasing Managers’ Index(PMI)នៃផលិតកម្មគឺ ៥២% បើប្រៀបធៀប ជាមួយខែមុនឆ្នាំនេះ បានកើនឡើង១៦,៣% Non-manufacturing business activity inde គឺ៥២,៣% បានកើនឡើង ២២,៧% ។
២-សកម្មអនុវត្តវិធានការ និងគោលនយោបាយ ដើម្បីឆ្លើយតបសម្ពាធន៍ សេដ្ឋកិច្ច ធ្លាក់ចុះប្រកប ដោយមានប្រសិទ្ធភាព ក្នុងកំឡុងពេលមាន រោគរាតត្បាត រដ្ឋាភិបាលចិន បានបង្កើនកម្លាំងគោល នយោបាយ និងចាត់វិធានការណ៍ជាច្រើន សម្រាប់ការស្តារសេដ្ឋកិច្ច និងរារាំងជំងឺរាតត្បាត ងើបឡើងវិញ ចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការលំបាក និងកាត់បន្ថយផលប៉ះពាល់ នៃការរីករាលដាលលើសេដ្ឋកិច្ច បានទទួលលទ្ធផលជាក់ស្តែងនិងល្អ នឹងផ្តល់នូវឯកសារយោង ដែលមានប្រយោជន៍ សម្រាប់ប្រទេសនានា។
ពង្រឹងនិងពង្រីកប្រសិទ្ធិភាព ជាដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ សង្កត់នូវលើតម្រូវការ “រារាំងបញ្ចូលពីខាងក្រៅ បង្ការការងើបឡើងវិញ នៅក្នុងប្រទេស” ចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យឱ្យបានទាន់ពេលវេលា និង ប្រកបដោយមានប្រសិទ្ធភាព ។
បង្កើនការសម្របសម្រួល និងអនុវត្ត នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។ ផ្តល់បំណុលពិសេសទំហំ ជាក់លាក់របស់សាលាក្រោមជាតិ ទុកជាមុន បង្កើនការកាត់បន្ថយពន្ធ និងការបញ្ចុះកម្រៃ បង្កើនចំនួនកំណត់ឥណទាន និង អប្បបរមារសារថ្មី សំរាប់ធនាគារខ្នាតតូច និងមធ្យម ចំនួន ១០០០កោដិយ័នប្រាក់ចិន ។ កាត់បន្ថយសមាមាត្រមូលនិធិបំរុង នៃធនាគារខ្នាតតូចនិងមធ្យមបន្ថែមទៀត គាំទ្រស្ថាប័នហិរញ្ញ វត្ថុចែកចាយប័ណបំណុល ហិរញ្ញវត្ថុខ្នាតតូចនិងខ្នាតតូចចំនួន ៣០០ កោដិយ័នប្រាក់ចិន ណែនាំក្រុមហ៊ុនប្រមូលផ្តុំប្រាក់មូល ធនសុទ្ធតាមប័ណ បំណុលប្រភេទឥណទានកើនឡើង ១០០០ កោដិយ័នប្រាក់ចិនជាងឆ្នាំមុន ជំរុញសហគ្រាសធុន តូចនិងមធ្យមប្រមូលផ្តុំប្រាក់ មូលធនតាមប្រាក់គណនី ត្រូវទទួលពេញមួយឆ្នាំ ចំនួន ៨០០ កោដិ យ័នប្រាក់ចិន ។
ជំរុញសហគ្រាស ដំណើរការផលិតកម្មឡើងវិញ ។ ដាក់ចេញនូវគំនិតផ្តួចផ្តើមទ្រទ្រង់ បន្ថែមមួយកម្រិតទៀត អោយចំគោលដៅ ដើម្បីជំរុញដំណើរការផលិតកម្ម និងជីវភាពរស់នៅត្រលប់ មកប្រក្រតីទាំងស្រុង ។ ត្រូវចាត់ចែងកិច្ចការផលិតកម្មកសិកម្ម អោយបានល្អ ធានាបាននូវផលិតភាពនិងការដឹកជញ្ជូន ។ បំផុសបំផុលសហគ្រាសឯកជន អោយរស់រវើក គាំទ្រការផ្លាស់ប្តូរ ធ្វើអោយប្រសើរឡើងវិញ របស់សហគ្រាសផលិតឯកជន និងមានកំណើនថេរ ។
ចាត់វិធានការជាច្រើន ដើម្បីរក្សាស្ថេរភាពការងារ ។ បង្កើនការគាំទ្រ ដល់ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ លើកទឹកចិត្តដល់និស្សិត ដែលបញ្ចប់ការសិក្សារ នៅសាលាវិទ្យាល័យ ទៅធ្វើការងារនៅមូលដ្ឋាន ខិតខំយ៉ាងណាអោយកម្មករមានការងារ ធ្វើនៅនឹងកន្លែងដែលជិត ។ បង្កើតប្រព័ន្ធរួមមួយ ដើម្បីធានាសន្តិសុខការងារ និងសេវាកម្មស្វែង រកកំលាំងពលកម្ម។ល។ ផ្តល់ឱកាសការទទួលបានសេវា បណ្តុះបណ្តាលអនឡាញ ស្វែងរកការងារតាមស្ថានភាពបត់បែន តាមតម្រូវការជាក់ស្តែង។
ជំរុញសក្តានុពុលភាព រឹងមាំនៃទីផ្សារក្នុងស្រុក ។ ពន្លឿនវឌ្ឍនភាពនៃការកសាងគម្រោងវិនិយោគធំៗ បង្កើតនិងពង្រីកការទិញលក់អនឡាញ ដែលជាចំណុច កំណើនថ្មី បង្កើនការទិញរថយន្ត និងទំនិញធំៗ ដើម្បីជំរុញការជួញដូរទំនិញ និងសេវាកម្មដែលជាប់គាំង។
គាំទ្រការធ្វើអោយប្រសើរឡើង វិស័យផលិតកម្ម ។ បង្កើនការផ្តល់ឥណទានរយៈពេលវែងនិងមធ្យមដល់ វិស័យផលិតកម្ម ធ្វើអោយប្រសើរឡើងនូវកម្រិតនៃខ្សែសង្វាក់ផលិតកម្ម បង្កើនប្រសិទ្ធភាពផលិតកម្ម បង្កើតប្រព័ន្ធឧស្សាហកម្មអនឡាញ ។ យកចិត្តទុកដាកយ៉ាងខ្លាំង បំពេញភារកិច្ចសំខាន់ទាំងបី ។ឈ្នះការងារកាត់បន្ថយភាពក្រីក្រ ជៀសវាងការកើតឡើងនៃហនិភ័យដោយប្រព័ន្ឋ បង្កើនការគ្រប់គ្រង់និង ការពារបរិយាកាសដោយចីរភាព ។
ធ្វើការកែទំរងអោយស៊ីជំរៅ ដើម្បីពង្រីកការបើកចំហដែលមានកំរិតខ្ពស់ ។ ខិតខំធ្វើការកែទំរងអោយស៊ី ជំរៅអំពីការប្រគលសិទ្ធ ការគ្រប់គ្រង់ និងការផ្តល់សេវាកម្ម កសាងប្រព័ន្ធទីផ្សារ ដែលមានស្ដង់ដាកំរិតខ្ពស់ ខិតខំថែរក្សាកំរិតមូលដ្ឋាន នៃទំហំពាណិជ្ជកម្មក្រៅប្រទេស គាំទ្រការពនឿនល្បឿន នៃការអភិវឌ្ឍន៍រូបមន្តពាណិជ្ជកម្ម ក្រៅប្រទេសថ្មី ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច ឆ្លងដែននិងពាណិជ្ជកម្ម ដែលទិញនៅទីផ្សារ ជំរុញគំរូអភិវឌ្ឍន៍មួយចំនួន អំពីការនវានុវត្តពាណិជ្ជកម្មសេវាកម្ម ថែរក្សាការរីកចំរើន នៃពាណិជ្ជកម្មសំរាប់កែឆ្នៃ ។ ដាក់ចេញបញ្ជីឈ្មោះ បដិសេធន៍វិនិយោគសំរាប់អ្នកវិនិយោគក្រៅប្រទេសឆ្នាំ២០២០ ពង្រីកបញ្ជីឈ្មោះឧស្សាហកម្ម ដែលលើកទឹកចិត្តអ្នកវិនិយោគឈានចូល ។
ជំរុញដោយស៊ីជម្រៅ អោយយុទ្ធសាស្ត្រជាតិយ៉ាងសំខាន់ និងការងាររបស់រដ្ឋសំខាន់អនុវត្តជាក់ស្ដែង និងទទួលបានលទ្ធផលយ៉ាងពិតប្រាកដ ។ បង្កើនការគាំទ្រអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅខេត្តHu Beiដោយចំគោលដៅ ជំរុញការអភិវឌ្ឍន៍ដោយស៊ីជម្រៅ និងសម្របសម្រួល រវាងទីក្រុងបេកាំង ទីក្រុងTian Jinនិងខេត្តHe Bei ពន្លឿនល្បឿន នៃការអនុវត្តគំរោងកសាងតំបន់ថ្មីXiong An កសាងតំបន់គំរូអេកូឡូស៊ី និងបៃតងត្រីកោណ ទន្លេយ៉ាង សេតាមស្ដង់ដាកំរិតខ្ពស់ ។
ធ្វើការគាំពារជីវភាព រស់នៅជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ អោយបានល្អ ។ ធានាសន្តិសុខស្បៀង និងថាមពល ផ្ដល់ការគាំពារប្រកប ដោយប្រសិទ្ធភាពចំពោះបញ្ហា ប្រឈមមុខជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ដូចជាការកាត់បន្ថយ នៃចំណូល របស់ប្រជាពលរដ្ឋ និងការកើនឡើង នៃថ្លៃទំនិញ ធ្វើអោយប្រញាប់ឡើង ក្នុងការបំពេញចំណុចខ្សោយលើ វិស័យសុខាភិបាល សាធារណៈ ។
៣-ការងើបឡើងវិញ របស់សេដ្ឋកិច្ចប្រទេសចិន នឹងពាំនាំក្តីសង្ឃឹមដល់ពិភពលោក ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែជាក្បាលម៉ាស៊ីនសំខាន់ នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បាននាំមកនូវការប្រឈម យ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចចិន ។ ដោយសារតែការទប់ស្កាត់ និងគ្រប់គ្រងបានល្អ ទើបធ្វើឱ្យសាភាពការណ៍ ជម្ងឺកូវីដ១៩ បានវិលទៅរកភាពប្រសើរ ខ្សែចង្វាក់ផលិតកម្មក៏មានសន្ទុះខ្លាំង ដែលបង្ហាញឃើញភាព ស្វិតស្វាញរបស់សេដ្ឋកិច្ចចិន ដែលកំពុងឆ្ពោះទៅការងើបឡើងវិញ ។ ភាពស្វិតស្វាញនេះ បណ្តាលមកពីមូលដ្ឋាន ធនធានក្រាស់ក្រែល និងភាពពេញលេញ នៃប្រព័ន្ធឧស្សាហកម្ម ដែលមានតាំងពីយូរណាស់ មកហើយ រួមផ្សំនឹង ការកែសម្រួល ដោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងមានគុណសម្បត្តិ នៃរបបនយោបាយ គឺអាចប្រមូលកម្លាំងទូទាំងប្រទេស បានដើម្បីសម្រេច បាននូវបុព្វហេតុជាត ទើបធ្វើឱ្យការបំពេញកិច្ចការ ទាំងនេះមានប្រៀប គួរឱ្យកត់សម្គាល់ ។ ការងើបឡើងវិញ មុនគេនៃសេដ្ឋកិច្ចប្រទេសចិន បានជួយបង្កើនជំនឿចិត្ត ក្នុងទីផ្សារពិភពលោក លើកទឹកចិត្តការងើបឡើងវិញ សេដ្ឋកិច្ចពិភពលោក ហើយបានក្លាយទៅជាកត្តាវិជ្ជមាន និងស្ថេរភាពសម្រាប់ការងើបឡើងវិញ ជាបណ្តើររបស់សេដ្ឋកិច្ចពិភពលោក ៗ ការងើបឡើងវិញ នូវសេដ្ឋកិច្ចប្រទេសចិន និងយន្តការគាំទ្រដែលបានដាក់ចេញ មិនត្រឹមតែធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ ជាសកលបានវិលទៅរកភាព ដើមលឿនប៉ុណ្ណោះទេ ហើយថែម ទាំងធ្វើឱ្យទីផ្សារប្រទេសចិន មានតួនាទីកាន់តែសំខាន់ នៅលើទីផ្សារពិភពលោក។
ប្រឈមមុខនឹងជំងឺវីរុស ប្រទេសចិនបានផ្តល់ការគាំទ្រ និងជំនួយទៅតាមលទ្ធភាព ដែលអាចធ្វើបានក្នុងការទប់ស្កាត់ និងគ្រប់គ្រងជម្ងឺវីរុស ចំពោះសហគមន៍អន្តរជាតិ ។ សេដ្ឋកិច្ចចិន ដែលបានងើបឡើងវិញមុនគេ ក៏នឹងផ្តល់នូវការគាំទ្រយ៉ាងខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជម្ងឺវីរុស និងការពង្រឹងសេដ្ឋកិច្ចផងដែរ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់នៅទីក្រុងប៉េកាំង ខណៈដែលចិនកំពុង តែស្ថិតក្នុងគ្រាដ៏លំបាក នេះជាអត្ថន័យស្នូល នៃសមាគមន៍ជោគវាសនា រួមរវាងចិននិងកម្ពុជា ។ ចាប់តាំងពីជំងឺវីរុសកូវីដ១៩នេះ មានការផ្ទុះឡើងនៅកម្ពុជាមក ភាគីចិនបានផ្តល់ជំនួយាដល់កម្ពុជា ដោយទាន់ពេលវេល បានចាត់បញ្ជូន ក្រុមអ្នកជំនាញ វេជ្ជសាស្រ្តចិន មកកាន់ប្រទេសកម្ពុជា ។ សាលាឫអជ្ញាធរក្រោមជាតិ សហគ្រាស និងសមាគមសង្គមស៊ីវិល នៅចិន បានផ្តល់សម្ភារៈជាច្រើន ក្នុងការព្យាបាលជូនដល់កម្ពុជា ។ ក្នុងខណៈដែលប្រទេសចិន កំពុងតែផ្ទុះឡើង នូវជម្ងឺកូវីដ១៩ ជាដំណំ ភាគីចិនក៏បានធ្វើការ សម្របសម្រួល ជាមួយសហគ្រាសចិន ជាបន្ទាន់ ក្នុងការដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យ វាយនភណ្ឌកាត់ដេរ មកដល់កម្ពុជា ដើម្បីជួយសហគ្រាសកម្ពុជា ក្នុងការកាត់បន្ថយ ហានិភ័យ ចំពោះការបញ្ឈប់ផលិតកម្ម ។ ការជួយយកអាសាគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក ចិននិងកម្ពុជារួមចិត្តតែមួយ ។ ប្រទេសចិនបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់ជំងឺវីរុស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈសកម្មភាពជាក់ស្តែង ក៏ដូចជារួចចំណែក ក្នុងការរក្សាសន្តិសុខសុខាភិបាល សាធារណៈនៅក្នុងតំបន់ និងបានបន្ថែមកម្លាំងចលករ ដល់ការអភិវឌ្ឍប្រកបដោយស្ថេរភាព នៃសេដ្ឋកិច្ចនិងសង្គម របស់ប្រទេសកម្ពុជា ។ រដូវរងារនឹងផុត រដូវផ្ការីកនឹងមកដល់ ។ និន្នាការនៃសេដ្ឋកិច្ចសាកលភាវូបនិយកម្ម នឹងវិវឌ្ឍទៅមុខ ដោយឥតឈប់ឈរ ជំងឺវីរុសនេះ គ្រាន់តែជាឧបសគ្គបណ្តោះអាសន្ត តែប៉ុណ្ណោះទេ ។
លោកប្រធានាធិបតី Xi Jinping បានបង្ហាញលើកិច្ចប្រជុំកំពូលពិសេសរវាងថ្នាក់ដឹកនាំប្រទេស G20 ស្តីអំពីការឆ្លើយតបជម្ងឺកូវីដ១៩ថា ដរាបណាយើងរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក យើងប្រាកដអាចជម្នះ នឹងជំងឺវីរុសមួយនេះ ប្រកបដោយជោគជ័យ ហើយការអភិវឌ្ឍន៍មនុស្សជាតិ ក៏កាន់តែប្រសើរ ។ ភាគីចិនប្រកាន់ខ្ចាប់ទស្សនវិស័យ សមាគមជោគវាសនា រួមនៃមនុស្សជាតិជានិច្ច ប្រែពីកម្លាំងនៃការងើបឡើងវិញ របស់សេដ្ឋកិច្ចក្លាយទៅជាជំហានបោះឈាន ទៅមុខ ក្នុងការដោះស្រាយបញ្ហា ពួតដៃជាមួយប្រជាជនកម្ពុជា ដើម្បីបណ្តេញជំងឺវីរុសដ៏អាប់អួមួយនេះ ហើយសកមចូលរួមចំណែកបញ្ញាចិន បទពិសោធន៍ចិននិងកម្លាំងចិន ដើម្បីរក្សាការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចសកល ៕
លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា